ផ្លែត្របែកជាប្រភេទរុក្ខជាតិដែលមានដុះនៅតំបន់ត្រូពិចជាយូរណាស់មកហើយ។វាត្រូបានគេប្រើប្រាស់បន្ថែមជាលក្ខណះថ្នាំពេទ្យដែលអាចព្យាបាលជម្ងឺបានយ៉ាងល្អ។ផ្លែត្របែកអាចជួយលើកកម្ពស់សុខភាពភាគច្រើនព្រោះវាមានបរិមាណមីក្រូនិងសារធាតុចិញ្ចឹមគ្រប់គ្រាន់។ក្នុងអត្ថបទនេះMomjunctionនិងប្រាប់អ្នកពីអត្ថប្រយោជន៍និងតម្លៃនៃផ្លែត្របែកសម្រាប់ដាក់បញ្ចូលក្នុងរបបអាហារទារក។

ការទទួលទានផ្លែត្របែកក្នុងកម្រិតមធ្យមនិងទៀងទាត់អាចធ្វើឲ្យទារកទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
១.ប្រព័ន្ធរំលាយអាហារមានសុខភាពល្អ៖ជាតិសសៃដែលមានក្នងផ្លែត្របែកជួយធ្វើឲ្យពោះវៀនមានសុខភាពល្អនិងជួយសម្រាលដល់បញ្ហាទល់លាមកផងដែរ។
២.ជួយបំបាត់បាក់តេរី៖សំបកផ្លែត្របែកមានផ្ទុកជាតិសសៃដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម។
៣.ជួយជម្រុញភាពសុាំ៖ផ្លែឈើមានវីតាមីនCខ្ពស់និងសមាសធាតុជីវឧស្ម័នដែលអាចបង្កើតភាពសុាំដោយសារឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម។
៤.ផ្គត់ផ្គង់ចក្ខុវិស័យ៖ផ្លែត្របែកជាប្រភពដ៏ល្អនៃសារធាតុការ៉ូទីន(carotenoids)ដែលមានតួនាទីថែរក្សាចក្ខុវិស័យឲ្យមានសុខភាពល្អ។
៥.ជួយអភិវឌ្ឍខួរក្បាល៖ផ្លែត្របែកមានកម្រិតវីតាមីនAល្អដែលអាចជួយក្នុងការអភិវឌ្ឍខួរក្បាលនិងមានមីក្រូសារជាតិដូចជាវីតាមីនB1វីតាមីនB3និងB6ដែលល្អសម្រាប់ខួរក្បាល។
៦.ផលប៉ះពាល់នៃប្រព័ន្ធសសៃប្រសាទ៖សារជាតិការ៉ូទីនដែលហៅថាលីកូប៉ែនដែលមានក្នុងផ្លែត្របែកអាចជួយការពារនិងប្រឆាំងជម្ងឺសសៃប្រសាទរយះពេលវែង។
៧.ធ្វើឲ្យប្រសើរនូវសុខភាពទូទៅ៖ផ្លែត្របែកមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពព្រោះវាអាជួយប្រឆាំងមេរោគនិងប្រឆាំងការរលាកបាន។
ប្រភព៖Momjunction