ផ្លែប៊ឺរីជាប្រភេទអាហារពេញនិយមមួយប្រភេទសម្រាប់កុមារនៅថ្ងៃឈប់សម្រាកព្រោះវាមានសារធាតុចិញ្ចឹមនិងថាមពលគ្រប់គ្រាន់។វាត្រូវបានដាក់បន្ថែមជាអាហារសម្រាប់ថ្ងៃបុណ្យណូអែលនិងថ្ងៃឈប់សំរាកផ្សេងៗជាយូរណាស់់មកហើយ។ម្យ៉ាងទៀតផ្លែប៊ឺរីក៏ជួយធ្វើឲ្យកុមារមានសុខភាពល្អផងដែរ។

អត្ថប្រយោជន៍មួយចំនួនដែលបានមកពីផ្លែប៊រីរួមាមាន៖
១.ផ្លែឈើសម្បូរសារធាតុចិញ្ចឹម៖អាមេរិចខាងជើងបានទទួលស្គាល់លក្ខណះសម្បត្តិនៃផ្លែប៊ឺរីព្រោះផ្លែប៊ឺរីត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលការបំពុលឈាមនិងបញ្ឈប់ការហូរឈាមបាន។
២.សម្បូរសារធាតុអង់ទីអុកស៊ីដង់៖វាមានសារធាតុអង់ទីអុកស៊ីដង់ដូចជាproanthocyanidins flavonoids និងវីតាមីនAថែមទាំងជួយកាត់បន្ថយការបំផ្លាញ។
៣.ជួយការពារជម្ងឺសសៃឈាមបេះដូង៖វាជួយកាត់បន្ថយហានិភ័យនៃជម្ងឺសសៃឈាមបេះដូងនិងជួយបង្កើតប្លាស្មារកាត់បន្ថយសម្ពាធឈាមតាមរយះយន្តការប្រឆាំងនិងការរលាក។
៤.ជួយការពារការឆ្លងមេរោគលើបំពង់ទឹកនោម៖វាជាប្រភេទផ្លែឈើដែលមានប្រជាប្រិយភាពក្នុងការព្យាបាលការឆ្លងមេរោគលើបំពង់បង្ហួរនោមនិងជួយកម្ចាត់បាក់តេរីE.Coliចេញពីប្លោកនោមបាន។
៥.សុខភាពមាត់ធ្មេញ៖កុមារភាគច្រើនមិនបានចាប់អារម្មណ៍ពីបញ្ហាមាត់ធ្មេញទេដូច្នេះការដាក់បញ្ចូលផ្លែប៊រីក្នុងរបបអាហារគឺជាវិធីដ៏ល្អ។វាក៏មានអត្ថប្រយោជន៍ការពារជម្ងឺអញ្ចាញផងដែរ។
៦.ជួយគ្រប់គ្រងភាពធាត់៖ភាពធាត់ជាបញ្ហាទូទៅរបស់សុខភាពកុមារ។ជាតិសសៃដែលមានក្នុងផ្លែប៊ឺរីអាចជួយកាត់បន្ថយភាពធាត់និងធ្វើឲ្យប្រព័ន្ធភាពសុាំរឹងមាំបាន។
ប្រភព៖Momjunction