ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រា បានបើករថយន្តលុចស៊ីស RX300 បុករថយន្តស៊ីណា និងបុកទូរដាក់លក់ភេសជ្ជ: លើចិញ្ចើមផ្លូវ បណ្ដាលឱ្យបាក់បែក រាយប៉ាយភេសជ្ជៈពេញផ្លូវ ។

https://1.bp.blogspot.com/-dpr-xsvJeGQ/XnWFaRrm5dI/AAAAAAAAQ4Y/N_dDRfSXUPcob5WeQuN6QGH_G9Xto6dggCLcBGAsYHQ/s1600/%25E1%259F%25A2.webpហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចមុខអក្សរ A ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

https://1.bp.blogspot.com/-GVIFUMshwY4/XnWFaHyZxnI/AAAAAAAAQ4U/21NxG2DbgbMEIuP7HzrtnSusTJUZDYzMwCLcBGAsYHQ/s1600/%25E1%259F%25A1%25E1%259F%25A2.webpរថយន្តបង្កម៉ាកលុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2N-6964 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាជោកជាំ ចំណែករថយន្តរងគ្រោះ ម៉ាកស៊ីណា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AU-7921 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ។

https://1.bp.blogspot.com/-X6P0IBhZi7A/XnWFbfV18bI/AAAAAAAAQ4k/oVx0Tau8oWgcCqIIdFr6w2sZ5AqgxR9AQCLcBGAsYHQ/s1600/%25E1%259F%25A6.webpមុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់មិនស្គាល់អត្តសញ្ញាណម្នាក់ស្រវឹងស្រា បើករថយន្តលុចស៊ីស ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស៊ីណា បើកចេញពីមុខក្រុមហ៊ុន ហ្គោលដេន គ្លូប៊ល ធ្វើឲ្យរថយន្តលុចស៊ីស គេចមិនទាន់ បណ្ដាលឱ្យបុកត្រូវចំចំហៀងខាងឆ្វេង រួចរថយន្តបង្កបន្តរេចង្កូតឡើងលើចិញ្ចើមផ្លូវ ទៅបុកទូរដាក់លក់ភេសជ្ជ: លើចិញ្ចើមផ្លូវ បណ្ដាលឱ្យបាក់បែក រាយប៉ាយភេសជ្ជៈពេញផ្លូវ។ ចំណែករថយន្តទាំង២គ្រឿងខូចខាតផ្នែកខាងមុខក្រពឹត និងដាច់កាឡេកង់ទៅមុខលែងរួច។

https://1.bp.blogspot.com/-HFlVXajw6GA/XnWFZEiyFiI/AAAAAAAAQ4I/I5Nc6Rx3xJkFeemi9pEVqqQSP0vtWMadACLcBGAsYHQ/s1600/%25E1%259F%25A1%25E1%259F%25A1.webpតែសំណាងល្អ ហេតុការណ៍នេះ មិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។
ក្រោយពេលកើតហេតុ ភាគីបង្ក និងភាគីរងគ្រោះបានចរចាសម្របសម្រួលគ្នា ដោយភាគីរថយន្តលុចស៊ីព្រមសងទៅខាងរថយន្តស៊ីណា ចំនួន៨៤ម៉ឺនរៀល និងហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង និងលក់ភេសជ្ជ: ចំនួន ៤០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕