ផ្លែឈើនិងបន្លែមានតួនាទីសំខាន់ណាស់ក្នុងការផ្គត់ផ្គង់ដល់ការលូតលាស់និងការអភិវឌ្ឍរាងកាយកុមារ។ការទទួលទានបន្លែផ្លែឈើបានគ្រប់គ្រាន់គឺអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺរុាំរ៉ៃបាន។ក្នុងអត្ថបទនេះMomjunctionនិងប្រាប់អ្នកពីសារៈប្រយោជន៍បន្ថែមរបស់ផ្លែឈើនិងបន្លែសម្រាប់កុមារ។

បន្លែនិងផ្លែឈើបានផ្ដល់សារធាតុចិញ្ចឹមចាំបាច់ណាស់សម្រាប់បំពេញតម្រូវការនៃការលូតលាស់និងការអភិវឌ្ឍដល់រាងកាយកុមារដូចជា
»ជួយពង្រឹងប្រព័ន្ធភាពសុាំនិងប្រឆាំងអុកស៊ីតកម្ម
»ជួយប្រយុទ្ធប្រឆាំងពីបញ្ហាសុខភាពរុាំរ៉ៃក្នុងរយះពេលវែង
»ជួយថែរក្សាសុខភាពតាមរយះការអភិវឌ្ឍនិងការផ្គត់ផ្គង់អាហារដែលមានសុខភាពល្អ
ផ្លែឈើជាអាហារសាមញ្ញមួយប្រភេទដែលងាយនិងរកបានហើយមិនចាំបាច់ត្រូវការចម្អិន។ម្យ៉ាងវាអាចត្រូវបានគេប្រើប្រាស់ជាគ្រឿងផ្សំនៅក្នុងអាហារឬបរិភោគឆៅតែម្ដង។នៅពេលដែលអ្នកទទួលទានផ្លែឈើនិងបន្លែទាំងអស់គឺមានអត្ថប្រយោជន៍ណាស់សម្រាប់មនុស្សគ្រប់គ្នា។វាបានជួយលើកកម្ពស់សុខភាពការលូតលាស់និងការអភិវឌ្ឍកុមារថែមទាំងជួយការពារកុមារពីបញ្ហាសុខភាពផ្សេងៗទៀតផងដែរ។
ប្រភព៖Momjunction