យើងទាំងអស់គ្នាបានដឹងហើយថាការញាំស៊ុតជារៀងរាល់ថ្ងៃគឺផ្ដល់សារៈប្រយោជន៍សំខាន់ណាស់សម្រាប់សុខភាព។ម្យ៉ាងទៀតវានិងល្អបើអ្នកកំណត់ចំនួនស៊ុតដែលត្រូវដាក់ក្នុងរបបអាហារកុមារបានត្រឹមត្រូវព្រោះអាចទទួលបានគុណភាពខ្ពស់បំផុតពីស៊ុត។

ស៊ុតមានអត្ថប្រយោជន៍ជាច្រើននិងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលជួយឲ្យរាងកាយកុមារមានសុខភាពល្អ៖
»មានប្រូតេអុីនពេញលេញ(Complete Protein)៖ស៊ុតជាអាហារមានប្រូតេអុីនពេញលេញដែលស៊ុតនីមួយៗមានប្រូតេអុីនចំនួន៦ក្រាម។វាជួយឲ្យរាងកាយផលិតកោសិកាថ្មីៗនិងធ្វើឲ្យកុមារឆាប់ធំធាត់រឹងមាំ។
»ស៊ុតមានផ្ទុកសារធាតុLuteinនិងZeaxanthin៖ស៊ុតជាប្រភពសម្បូរទៅដោយសារធាតុluteinនិងZeaxanthinដែលមានតួនាទីការពារភ្នែកឲ្យមានសុខភាពល្អ។
»ស៊ុតមានផ្ទុកសារធាតុខូលីន(Choline)៖វាជួយសាងសង់នូវភ្នាសកោសិកានិងការអភិវឌ្ឍខួរក្បាល។
»ស៊ុតមានផ្ទុកអូមេហ្គាបី(Egg Contain Omega 3s)៖វាជាប្រភេទខ្លាញ់មានសុខភាពល្អដែលមានក្នុងត្រី។វាជួយដល់ការអភិវឌ្ឍខួរក្បាលនិងបង្កើនការចងចាំបានល្អ។
»ស៊ុតមានវីតាមីនD(Egg are Replete with vitamin D)៖វាមានសារៈសំខាន់ក្នុងការជួយដល់ការលូតលាស់ឆ្អឹងកុមារ។
»ស៊ុតជួយឲ្យសក់និងក្រចកមានសុខភាពល្អ(Egg Help in Healthy air and Nials)៖វាមានអាស៊ីតអាមីណូដែលជួយដល់ការលូតលាស់ក្រចកនិងសក់បានល្អ។
»ខ្លាញ់មានតុល្យភាពពេញលេញ(Complete Balance Of fats)៖វាមានតុល្យភាពត្រឹមត្រូវនៃខ្លាញ់ឆ្អែតដែលធ្វើឲ្យក្លាយទៅជាអាហារសម្រន់ដ៏ប្រសើរ។
»ស៊ុតមានកូលេស្តេរ៉ុលតិចតួច(Egg Have minimal Cholesterol)៖ស៊ុតមានកូលេស្តេរ៉ុលដែលអាចបង្កគ្រោះថ្នាក់បានតិចតួចបំផុតដល់កុមារ។
»ស៊ុតមានវីតាមីនB12(Eggs have B12 Vitamin)៖វាមានសារៈសំខាន់ចំពោះខួរក្បាលកុមារនិងការអភិវឌ្ឍប្រព័ន្ធសសៃប្រសាទ។
»ស៊ុតមានអាស៊ីតហ្វូលិច(Eggs have Folic Acid)៖វីតាមីនរលាយក្នុងទឹកគឺចាំបាច់ដូចគ្នាសម្រាប់សុខភាពសសៃប្រសាទកុមារ។
ប្រភព៖Momjunction