ខ្ទឹមសជាឱសថបុរាណដែលពេញនិយមមានក្លិនដូចបន្លែបៃតងនិងមានរសជាតិប្លែក។ខ្ទឹមសត្រូវបានគេដាំដុះជាង៣០០០ឆ្នាំមកហើយព្រោះវាជាឱសថដែលមានផ្ទុកសារធាតុធម្មជាតិដ៏ពេញនិយមគឺអាលីស៊ីនដែលមានគុណប្រយោជន៍ល្អសម្រាប់សុខភាព។

ខ្ទឹមសមានសក្ដានុពលនិងសារធាតុចិញ្ចឹមដែលផ្ដល់ឲ្យនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពដូចជា៖
១.ព្យាបាលបញ្ហាពោះវៀន៖ខ្ទឹមសជួយព្យាបាលបញ្ហាពោះវៀនដូចជាជម្ងឺរលាកពោះវៀនធំរាគនិងជម្ងឺរមួល។ដូច្នេះការបន្ថែមទឹកខ្ទឹមបានត្រឹមត្រូវក្នុងរបបអាហារកុមារគឺដើម្បីជួយកម្ចាត់បាក់តេរីក្នុងពោះវៀនដែលបង្កគ្រោះថ្នាក់ដល់ពោះវៀន។
២.ព្យាបាលត្រចៀក៖វាមានលក្ខណះប្រឆាំងមេរោគនិងប្រឆាំងវីរុសផ្សេងៗដែលដើរតួយ៉ាងសំខាន់ក្នុងការព្យាបាលត្រចៀក។
៣.ព្យាបាលជម្ងឺលើសឈាម៖ខ្ទឹមសជាប្រភេទថ្នាំដែលមានប្រសិទ្ធភាពក្នុងការព្យាបាលជម្ងឺលើសឈាមចំពោះកុមារ។
៤.ព្យាបាលការឆ្លងមេរោគលើភ្នែក៖ខ្ទឹមសមានសារធាតុចិញ្ចឹមល្អដូចជាវីតាមីនcនិងសេលេញ៉ូមគឺមានប្រសិទ្ធក្នុងការព្យាបាលភ្នែកនិងកាត់បន្ថយការហើមភ្នែក។
៥.ព្យាបាលជម្ងឺក្អកនិងផ្ដាសាយ៖ខ្ទឹមសជាឱសថដែលជួយព្យាបាលជម្ងឺក្អកផ្ដាសាយនិងកាត់បន្ថយរោគសញ្ញាផ្សេងៗបាន។
ខ្ទឹមសមានសុវត្ថិភាពណាស់សម្រាប់កុមារទោះបីជាយ៉ាងណាក៏ដោយអ្នកត្រូវប្រាកដថាបានផ្ដល់ឲ្យកូននូវបរិមាណខ្ទឹមសគ្រប់គ្រាន់។តួយ៉ាងការប្រើប្រាស់ខ្ទឹមសឬទឹកខ្ទឹមដែលមានកំហាប់ខ្ពស់លើស្បែកអាចបបង្កគ្រោះថ្នាក់ដល់កុមារបាន។ដូច្នេះអ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យមុននិងព្យាបាលកុមារជាមួយខ្ទឹមស។
ប្រភព៖Momjunction