ខេត្តព្រះវិហារ៖ បុរសល្មោភកាមវ័យ៣០ឆ្នាំមា្នក់ លួងលោមបោកបញ្ឆោតក្មេងស្រីវ័យ១៣ឆ្នាំ ថាជូនទៅផ្ទះ លុះដល់កន្លែងស្ងាត់ ស្រាប់តែធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:នាងរហូតបានសម្រេច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចព្រៃពពេល ភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ។

ក្មេងស្រីរងគ្រោះ ឈ្មោះ ក ទ អាយុ ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។
ចំណែកជនសង្ស័យឈ្មោះ ឆុង តុលា អាយុ៣០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវកម្លាំងជំនាញឃាត់ខ្លួនកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕