វ៉ាស៊ីនតោន៖ អាជ្ញាធររដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិក បានឲ្យថា ប្រជាជនដែលគ្មានផ្ទះសម្បែងជាង៦០,០០០ នាក់ អាចប្រឈមមុខនឹងការឆ្លងជំងឺ COVID-19 នៅក្នុងរយៈពេល០៨សប្តាហ៍ខាងមុខ។

នេះបើយោងតាមការផ្សាយចេញពីសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០នេះ។

ដើម្បីជាវិធានការទប់ស្កាត់កុំឲ្យជំងឺ COVID-19 អាចរីករាលដាលដល់ក្រុមមនុស្សគ្មានផ្ទះសម្បែងនេះ លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វរញ៉ា បានចេញបទបញ្ជាមួយដែលអនុញ្ញាតឲ្យបញ្ចេញកញ្ចប់ថវិកាចំនួន ១០០លានដុល្លាអាមេរិកដល់ទីក្រុង និងតំបន់នានាទូទាំងរដ្ឋកាលីហ្វរញ៉ា ដើម្បីកាត់បន្ថយការឆ្លងទៅលើក្រុមមនុស្សគ្មានផ្ទះសម្បែង ហើយលោកក៏បានបញ្ជាឲ្យយកទូរស្នាក់នៅចល័តចំនួន១,៣០០ទូរ សម្រាប់ប្រើប្រាស់ជាលំនៅដ្ឋានបណ្តោះអាសន្នដល់ពួកគេផងដែរ។

លើសពីនេះទៅទៀត លោកអភិបាលរដ្ឋកាលីហ្វរញ៉ា ក៏បានចេញបទបញ្ជាមួយទៀត ឲ្យបញ្ចេញទឹកប្រាក់ចំនួន៥០លានដុល្លារ ដើម្បីជួលសណ្តាគារមួយចំនួន ដើម្បីយកទៅជាកន្លែងស្នាក់នៅដាច់ដោយឡែកថែមទៀត ប្រសិនក្រុមមនុស្សគ្មានផ្ទះសម្បែងនោះមានឆ្លងជំងឺ COVID-19 ។

គួរជម្រាបថា រដ្ឋកាលីហ្វរញ៉ាដែលជារដ្ឋមានប្រជាជនរស់នៅច្រើនជាងគេរបស់សហរដ្ឋអាមេរិក បានស្ថិតក្នុង
គិតត្រឹមល្ងាចថ្ងៃពុធ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) រដ្ឋមួយនេះបានរាយការណ៍ថា ពីករណីឆ្លងសរុប៥៩៨ករណី ក្នុងនោះ ១៧នាក់បានស្លាប់៕