បន្ទាយមានជ័យ៖ សម្រែកស្រែកហ៊ោរទាំងកណ្តាលអាធ្រាត្រម៉ោងជិត១២ ទៅហើយនោះ ប្រាកដជាធ្វើអោយមនុស្សម្នាអ្នកភូមិមានការភ្ញាក់ផ្អើលជាមិនខានឡើយ តែណ្ហើយចុះអ្នក ណាអាចទៅទប់អារម្មណ៍នេះបាន បើជីវភាពកំពុងខ្វះខាតខ្លាំងផង​ ស្រាប់តែមកឈ្នះរង្វាន់ទឹកប្រាក់រហូតទៅដល់ ៥០លានរៀលពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ យ៉ាងដូច្នេះ ប្រាកដជារំភើបខ្លាំងហើយ។

លោកស្រី សូត្រ ណាគ្រី ពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ ប្រកបរបរស្រែចម្ការ និង ដាក់ អន្ទាក់សត្វនាពេលរាត្រី ដើម្បីរំលោះជីវភាពកូនប្រុសស្រី ៣នាក់អោយរស់នៅបានសមរម្យ ដូចគេឯងបានរៀបរាប់ពីហេតុការណ៍ឈ្នះរង្វាន់នេះថា៖ « កាលពីក្បាលព្រលប់ខ្ញុំទិញ វើក WURKZ ១កំប៉ុងមកផឹក ហើយក៏ស្រាប់តែត្រូវរង្វាន់១កំប៉ុង ខ្ញុំក៏យកទៅដូរទុកហូបពេល យប់ទៀត ព្រោះត្រូវទៅដាក់អន្ទាក់សត្វរហូតដល់យប់ជ្រៅ ស្រាប់តែតាមផ្លូវប្រហែលម៉ោងជិត ១២យប់ ក៏គាស់វើក WURKZ ១កំប៉ុងដែលបានដូរនោះហើយបញ្ចាំងពិលមើលក្រវិលកំប៉ុង ស្រាប់ តែឃើញទឹកប្រាក់រង្វាន់ ៥០លានរៀលនោះ ខ្ញុំអរស្រែកហ៊ោរឡើងផ្អើលមនុស្ស ផ្អើលសត្វអស់ហើយ ខ្ញុំរំភើបអើយរំភើបស្មានថាយល់សប្តិ»។

គាត់បន្តទៀតថា៖ « ទឹកប្រាក់៥០លានរៀល នឹងយកទៅផ្គត់ផ្គង់ទាំងស្រុងលើការសិក្សារ របស់កូនប្រុស២នាក់ និង ប្អូនស្រីម្នាក់ឱ្យបានរៀនចប់ចុងចប់ដើម យ៉ាងហោចណាស់ ក៏ បញ្ចប់ថ្នាក់ទី ១២ ដែរ ព្រោះមានតែចំណេះប៉ុណ្ណោះដែលអាចឱ្យពួកគេមានអនាគតភ្លឺស្វាង មិនធ្វើការហត់នឿយដាច់យប់ដូចជាខ្ញុំ» ៕