អ្នកប្រហែលជាធ្លាប់ដឹងហើយថាវីតាមីននិងសារធាតុរ៉ែមានសក្តានុពលណាស់សម្រាប់ការលូតលាស់និងការការអភិវឌ្ឍរបស់កុមារ។ប៉ុន្តែតើអ្នកធ្លាប់បានដឹងទេថាវិតាមីនEមានអត្ថប្រយោជន៍យ៉ាងណាខ្លះ?វីតាមីនEមានតួនាទីសំខាន់ណាស់ក្នុងការពន្លឿនដល់ការលូតលាស់និងការអភិវឌ្ឍកុមារ។

ការមានបរិមាណវីតាមីនគ្រប់គ្រាន់និងជួយឲ្យរាងកាយបំពេញតួនាទីដូចជា៖
»ជួយជម្រុញប្រព័ន្ធភាពសុាំក្នុងរាងកាយ
»ជួយធ្វើឲ្យសសៃឈាមធំដែលអាចឲ្យឈាមហូរទៅកាន់សិរីរាង្គផ្សេងៗបាន
»ជួយឲ្យកោសិកាក្នុងរាងកាយបំពេញមុខងារសំខាន់ៗ
»មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពាររាងកាយប្រឆាំងនិងជម្ងឺដូចជាជម្ងឺមហារីកជម្ងឺវង្វេងវង្វាន់ជម្ងឺដាច់សសៃឈាមខួរក្បាលនិងស្ថាភាពសុខភាពសំខាន់ៗមួយចំនួនទៀត
»ជួយការពារការចុះខ្សោយរបស់ភ្នែកនិងការបាត់បង់ចក្ខុវិស័យ
»ជួយការពារជម្ងឺបេះដូង។
ការប្រើប្រាស់វីតាមីនEគ្រាប់អាចនិងមានហានិភ័យខ្ពស់សម្រាប់សុខភាពកុមារ។ម្យ៉ាងទៀតបើសិនជាមានការប្រើប្រាស់វីតាមីនEក្នុងរយះពេលវែងក៏អាចបង្កឲ្យដាច់សសៃឈាមខួរក្បាលបានដែរ។លើសវីតាមីនEបណ្តាលឲ្យឈឺក្បាលក្អួតចង្អោរអស់កម្លាំងនិងមានការហូរឈាមជាដើម។
ប្រភព៖Momjunction