ការធ្វើឲ្យកូនអ្នកផឹកទឹកសណ្តែកគឺជាការល្អមួយប៉ុន្តែអ្នកត្រូវប្រាកដថាកូនអ្នកចូលចិត្តផឹកទឹកដោះគោព្រោះទឹកដោះគោសម្បូរដោយសារជាតិចិញ្ចឹមដែលកូនអ្នកត្រូវការខ្លាំងបំផុត។សម្រាប់កុមារមួយចំនួនទឹកសណ្តែកក៏ជាដំណោះស្រាយដ៏ល្អក្នុងការទទួលទានផងដែរ។អាននូវអត្ថបទខាងក្រោមនេះអ្នកនិងដឹងពត៏មាលម្អិតពីទឹកដោះគោសណ្តែកសម្រាប់កុមារ។

នៅពេលដែលមនុស្សម្នាក់មិនអាចរំលាយជាតិឡាក់តូសបាននោះវានិងបង្ហាញនូវសញ្ញាមួយចំនួនដូចជា៖
»ហើមពោះ
»ឈឺចាប់ឬរមួលក្រពើ
»រាគ
ទឹកសណ្តែកមិនមែនទើបតែមានថ្មីៗនោះទេ។មនុស្សមួយចំនួនទទួលទានទឹកសណ្តែករាប់ឆ្នាំមកហើយរហូតមកដល់ឥឡូវនេះ។ប្រសិនបើអ្នកមានការសង្ស័យនៃការប្រើប្រាស់ទឹកសណ្តែកសូមមើលអត្ថប្រយោជន៍របស់វានៅខាងក្រោម៖
១.ជាប្រភពដែលសម្បូរប្រូតេអុីន(Great Source Of Protein)៖ទឹកដោះគោសណ្តែកមានកម្រិតប្រូតេអុីននិងអាស៊ីតអាមីណូខ្ពស់ដែលអាចជួយឲ្យកុមារមានការលូតលាស់បានល្អ។
២.អាហារបួសគឺល្អបំផុត(Perfect For Vegans And Vegetarians)៖ភាគច្រើននៃអាហារបួសគឺកង្វះសារជាតិប្រូតេអុីនដូច្នេះអ្នកអាចផ្ដល់ទឹកសណ្តែកជំនួសបាន។
៣.ជម្រើសដ៏ល្អសម្រាប់ឡាក់តូស(Alternative For People With Lactose Intolerance)៖ទឹកសណ្តែកជាប្រភពដែលមានសារធាតុចិញ្ចឹមសំខាន់សម្រាប់កុមារ។
៤.កាត់បន្ថយការទល់លាមករាំរ៉ៃ(Reduce Chronic Constipation)៖ការសិក្សាមួយបានបង្ហាញថាការទទួលទានទឹកគោសណ្តែកអាចជួយកាត់បន្ថយជម្ងឺទល់លាមកបាន។
៥.រសជាតិឆ្ងាញ់(Taste Better)៖កុមារមួយចំនួនមិនចូលចិត្តរសជាតិទឹកដោះគោ។ទឹកសណ្តែកមានរសជាតិឆ្ងាញ់ជាងទឹកដោះគោដូចនេះហើយទើបកុមារចូលចិត្តផឹកទឹកសណ្តែកច្រើនជាងទឹកដោះគោ។
៦.ជាប្រភពដែលសម្បូរកាល់ស្យូម(Great Source of Calcium)៖ទោះបីជាវាមានប្រភពមិនល្អដូចទឹកដោះគោក៏ទឹកសណ្តែកនៅតែមានកម្រិតជាតិកាល់ស្យូមសម្រាប់បំពេញតំរូវការការលូតលាស់កុមារដែរ។
៧.អត្ថប្រយោជន៍ផ្សេងៗ(Other Benefits)៖អ្នកត្រូវប្រាកដថាកូនអ្នកមិនមានជម្ងឺទឹកនោមផ្អែមមានកូលេស្តេរ៉ុលនិងមហារីកនៅពេលដែលអ្នកឲ្យកូនអ្នកផឹកទឹកសណ្តែក។
ប្រភព៖Momjunction