ការវារថយក្រោយជាធម្មតាវាមិនបានបង្ហាញពីភាពមិនប្រក្រតីនិងភាពច្របូកច្របល់អ្វីនោះទេ​។ទារកអាចធ្វើការផ្លាស់ប្តូរទីតាំងដោយការប្រើប្រាស់អវយវៈរបស់ពួកគេដូច្នេះអ្នកមិនត្រូវបារម្ភឡើយ។ទារកខ្លះត្រូវការពេលវេលាដើម្បីធ្វើជាម្ចាស់ការលើអ្វីមួយហើយការវារក៏ជាករណីមួយដែលមិនអាចលើកលែងបាន។ក្នុងអត្ថបទនេះMumjunction និងប្រាប់អ្នកថាការវារថយក្រោយរបស់ទារកមិនមែនជាអ្វីដែលគួរឲ្យមានការព្រួយបារម្ភនោះទេ។

ការវារជាផ្នែកមួយក្នុងការជួយឲ្យទារកមានការអភិវឌ្ឃសាច់ដុំដែលជាហេតុអាចនាំឲ្យទារកមានសមត្ថភាពអង្គុយឈរនិងរត់បាន។វាមើលទៅហាក់ដូចជាសាមញ្ញដែលជំនាញទាំងអស់នោះត្រូវការសសៃប្រសាទសាច់ដុំនិងឆ្អឹងដើម្បីធ្វើការបានល្អ។
ទារកអាចចាប់ផ្ដើមចេះវារបាននៅចន្លោះអាយុពី៦ខែទៅ៩ខែ។ម្យ៉ាងទៀតប្រសិនបើទារករើសយកវិធីងាយស្រួលមួយក្នុងការវារថយក្រោយនោះពួកគេក៏មានហេតុផលមួយចំនួនដូចជា៖
»ប្រសិនបើទារកមានអារម្មណ៍ថាកម្លាំងដៃខ្លាំងជាងកម្លាំងជើងនោះពួកគេនិងរុញខ្លួនឡើងហើយវារថយក្រោយ
»ការរុញខ្លួនទៅលើរបស់ទារកគឺជួយឲ្យមានការលូតលាស់បានល្អជាងនេះជាហេតុផលទារកជ្រើសយកការវារថយក្រោយ។
នៅពេលដែលជើងមានកម្លាំងខ្លាំងនោះទារកនិងចាប់ផ្ដើមវារថយក្រោយ។ជាញឹកញាប់ប្រសិនបើទារកមានចន្លោះការវារដោយប្រការណាមួយវាមិនមែនជាការព្រួយបារម្ភទេ។មិនមែនមានន័យថាទារកនិងបាត់បង់ការប្រឹងប្រែងនោះទេ។អ្នកត្រូវចាំថាទារកដែលកើតមកមិនគ្រប់ខែត្រូវការទាមទារពេលវេលាច្រើនហើយនៅពេលខ្លះទារកដែលមានទម្ងន់ធម្មតាខាងលើអាចត្រូវការពេលច្រើនក្នុងការចាប់ផ្ដើមវារជាងទារកដែលមានសុខភាពល្អផ្សេងទៀត។
ទោះបីជាយ៉ាងណាក៏ដោយអ្នកមិនត្រូវបង្ខំទារកឲ្យវារបានទេហើយអ្នកក៏មិនត្រូវធ្វើការប្រៀបធៀបកូនអ្នកជាមួយនិងទារកដទៃដែលមានអាយុដូចគ្នាដែរដូច្នេះអ្នកគួរតែឲ្យទារកមានការលូតលាស់ដោយខ្លួនទារកផ្ទាល់។
ប្រភព៖Momjunction