យោងទៅតាមការយល់ឃើញមួយចំនួនបានឲ្យដឹងថាការដកដង្ហើមធំនៅពេលគេងលក់របស់ទារកគឺបានបង្ហាញពីភាពទុក្ខព្រួយ។តើអ្នកធ្លាប់បានកត់សម្គាល់ពីការដកដង្ហើមធំរបស់ទារកនៅពេលគេងលក់ដែរទេ?តើអ្នកមានការព្រួយបារម្ភពីសញ្ញាទាំងអស់នេះដែរទេ?ទារកនិងធ្វើការដកដង្ហើមធំជាច្រើនដងក្នុងអំឡុងពេលគេងរបស់ពួកគេប៉ុន្តែការដកដង្ហើមធំទាំងអស់មិនមានអ្វីជាការបារម្ភទេ។ជាការពិតការគេងដកដង្ហើមធំជាសញ្ញាមួយដែលបង្ហាញថាទារកមានសុខភាពល្អផងដែរ។

គ្មានការសិក្សាស្រោវជ្រាវណាមួយអាចកំណត់ពីសញ្ញាទារកនៅពេលគេងបានទេហើយសញ្ញាទាំហនោះក៏មានតួនាទីសំខាន់ក្នុងការអភិវឌ្ឃរាងកាយទារកដែរ។ទោះបីជាយ៉ាងណាក៏ដោយមានហេតុផលពីរទៅបីដែលបង្ហាញពីសញ្ញាមួយចំនួននៅពេលទារកគេងលក់៖
»នៅពេលដែលទារកគេងលក់ស្រួលសួតមានចលនាក្នុងការស្រូបយកអុកស៊ីសែនបន្ថែម។សួតរបស់ទារកនៅតែមានការវិវត្តដោយផ្លូវដង្ហើមតូចៗមួយចំនួនត្រូវការពេលវេលាដើម្បីធ្វើការឲ្យមានប្រសិទ្ថភាព។
»ការដកដង្ហើមធំអាចជួយទារកគេងលក់ស្រួល។ការគងលក់របស់ទារកនិងជួយឲ្យមានការចងចាំរយះពេលខ្លីដែលអាចនាំឲ្យមានផលប៉ះពាល់លើផ្លូវដង្ហើមនីមួយៗ។
»ការគេងលក់ស្រួលរបស់ទារកនិងជួយធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រាសាទ(ANS)។ហើយថែមទាំងជួយគ្រប់គ្រងចលនាសាច់ដុំនិងក្រពេញក្នុងរាងកាយទារក។ប្រព័ន្ធANSមានសុខភាពល្អក៏អាចជួយការពារនូវភាពមិនស្រួលដែលទាក់ទងបេះដូងនិងសិរិរាង្គផ្លូវដង្ហើមទារកបាន។
ដូច្នេះមានការសិក្សាមួយបានបង្ហាញថាការគេងលក់ស្រួលរបស់ទារកអាចមានផលប៉ះពាល់ដល់ការលូតលាស់ផ្លូវចិត្តនិងរាងកាយទារក។លំនាំនៃការគេងឲ្យមានសុខភាពល្អក៏អាចជួយជម្រុញឲ្យទារកមានការលូតលាស់បានល្អដែរ។
ប្រភព៖Momjunction