តើអ្នកកំពុងគិតថានិងផ្ដល់អាហារសមុទ្រដល់កូនអ្នកឬ?តើវាមានអត្ថប្រយោជន៍ដូចម្ដេចខ្លះសម្រាប់កូនអ្នក?តើអ្នកមានដឹងពីផលប់ះពាល់មួយចំនួនពីអាហារសមុទ្រដែរទេ?តើពេលណាដែលអ្នកគួរតែផ្ដល់ឲ្យ?ដូច្នេះអត្ថបទខាងក្រោមនិងប្រាប់អ្នកកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃអាហារសមុទ្រសម្រាប់ទារក។អ្នកប្រហែលជាចិញ្ចឹមកូនអ្នកដោយផ្ដល់អាហាររូបត្ថម្ភដូចជាបន្លែផ្លែឈើគ្រាប់ធញ្ញជាតិនិងប្រូតេអុីនគ្មានខ្លាញ់ប៉ុន្តែអ្នកប្រហែលជាភ្លេចអាហារម្យ៉ាងគឺអាហារសមុទ្រ។ឪពុកម្ដាយភាគច្រើនមិនបានដឹងពីអាហារសមុទ្រដែលមានសុវត្ថិភាពសម្រាប់កូនពួកគេនោះទេ។

អ្នកអាចផ្ដល់ត្រីនិងអាហារសមុទ្រផ្សេងៗក្នុងរបបអាហាររូបត្ថម្ភរបស់ទារកមួយខែឬពីរខែបន្ទាប់ពីពួកគេអាចញាំអាហាររឹងបាន។ដូចនេះមុនពេលអ្នកដឹងថាហេតុអ្វីបានជាចាំបាច់ផ្ដល់អាហារសមុទ្រដល់ទារកអ្នកត្រូវដឹងពីអត្ថប្រយោជន៍ជាមុនសិន៖
១.មានជីវជាតិខ្ពស់(Highly Nutritious)៖ខ្លាញ់ត្រីនិងអាហារសមុទ្រមានជីវជាតិខ្ពស់ណាស់។មនុស្សពេញវ័យនិងទារកគួរតែញាំឲ្យបានពីរដងក្នុងមួយសប្តាហ៍។ត្រីមានអាស៊ីតខ្លាញ់ទាបមានវីតាមីនD​នឹងប្រូតេអុីនខ្ពស់។
២.មានអាស៊ីតខ្លាញ់អូមេហ្គាបី(Omega 3 Fatty Acids)៖កម្រិតខ្ពស់នៃអាស៊ីតខ្លាញ់អូមេហ្គាបីដែលមានក្នុងអាហារសមុទ្រជួយជម្រុញការលូតលាស់ខួរក្បាលនិងបង្កើនភាពសុាំ។ត្រីសាម៉ុនជាប្រភពដ៏ល្អបំផុតនៃ​DHAសំខាន់ដែលមានអាស៊ីតខ្លាញ់ឆ្អែតអូមេហ្គាបី។
៣.ជួយស្បែកភ្លឺថ្លា(Clear Skin)៖តាមការសិក្សាមួយបាននិយាយថាទារកដែលចាប់ផ្ដើមញាំត្រីសាម៉ុនមុនឈានដល់អាយុ៩ខែគឺមានហានិភ័យទាបក្នងការកើតជម្ងឺត្រអក។
អាហារសមុទ្រជាប្រភពអាហាររូបត្ថម្ភល្អបំផុតសម្រាប់ទារក។ការព្រួយបារម្ភមិនមែនជាហេតុផលដែលរារាំងក្នុងការផ្ដល់អាហារសមុទ្រដល់ទារកឡើយអ្វីដែលសំខាន់អ្នកត្រូវមានការប្រុងប្រយ័ត្ន។
ប្រភព៖Momjunction