ទារកមួយចំនួនចូលចិត្តគេងដោយការបើកភ្នែកទាំងស្រុងអំឡុងពេលគេងរបស់ពួកគេ។ការគេងបើកភ្នែករបស់ទារកជារឿងមួយដែលធ្វើឲ្យឪពុកម្ដាយមានការព្រួយបារម្ភយ៉ាងខ្លាំង។តើធម្មតាដែរទេដែលទារកចូលចិត្តគេងបើកត្របកភ្នែក?ក្នុងអត្ថបទនេះMumjunctionនិងប្រាប់ពីហេតុផលដែលបណ្តាលឲ្យទារកគេងបើកភ្នែក។

នេះជាហេតុផលពីរយ៉ាងដែលអ្នកត្រូវដឹងថាហេតុអ្វីបានជាទារកចូលចិត្តគេងបើកត្របកភ្នែក៖
១.តំណពូជ(hereditary)៖បើយោងតាមការស្រោវជ្រាវបានឲ្យដឹងថាការគេងបើកក្នែករបស់ទារកអាចបណ្តាលមកពីបញ្ហាតំណពូជ។ប្រសិនបើអ្នកឬដៃគូអ្នកមានទម្លាប់មួយគេងបើកភ្នែកនោះវានិងអាចទៅរួចដែលកូនអ្នកទទួលបានទម្លាប់ដូចអ្នក។
២.លក្ខណ្ឌវេជ្ជសាស្ត្រ(Medical Conditions)៖ហេតុផលទីពីរនេះគឺកម្រនិងកើតមានឡើងណាស់។វេជ្ជបណ្ឌិតមួយចំនួនបាននិយាយថាការគេងបើកភ្នែកអាចជាសញ្ញាមួយដែលបង្ហាញពីការខូចប្រព័ន្ធសសៃប្រសាទលើផ្ទៃមុខនិងការប្រែប្រួលក្រពេញទីរ៉ូអ៊ីត។ប្រសិនបើកូនអ្នកគេងបើកភ្នែកក្នុងរយះពេលយូរគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីសុំជំនួយ។
ខាងក្រោមនេះជាជំហ៊ាននីមួយៗដែលអាចជួយទារកគេងបានត្រឹមត្រូវ៖
»ប្រសិនបើទារកមានទម្លាប់គេងបើកភ្នែកអ្នកគួរតែស្ទាបត្របកភ្នែកទារកថ្នមៗរហូតទារកបិតភ្នែក
»អ្នកត្រូវប្រាកដថាទារកគេងលក់ស្កប់ស្កល់មុននិងប៉ះត្របកភ្នែក
»ប្រសិនបើទារកមានទម្លាប់គេងបើកភ្នែករហូតដល់អាយុ១៨ខែអ្នកគួរតែទៅពិគ្រោះយោបល់ជាមួយពេទ្យកុមារ
»ការទម្លាប់គេងប្រភេទនេះនិងក្លាយទៅជាបញ្ហាធម្មតាទោះបីជាមានករណីមួយបង្ហាញថាត្របកភ្នែកមិនប្រក្រតីក៏ដោយ។
កូនរបស់អ្នកនិងមានការលូតលាស់ទៅតាមពេលវេលានៅពេលដែលពួកគេមានអាយុចន្លោះពី១២ទោ១៨ខែ។ប្រសិនបើអ្នកនៅមានការព្រួយបារម្ភចំពោះទម្លាប់គេងបើកភ្នែករបស់ទារកអ្នកគួរតែទៅពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាព។
ប្រភព៖Momjunction