ជាធម្មតាគ្រែគេងទារកតែងតែមានកម្រាលនិងពូកទន់ៗ។ជាក់ស្ដែកឪពុកម្ដាយបានរៀបចំតុបតែងដោយមានដាក់ខ្នើយភួយនិងប្រដាប់ប្រដាក្មេងលេងមួយចំនួនដើម្បីឲ្យមានភាពទាក់ទាញសម្រាប់ទារក។ប៉ុន្តែតើទារកត្រូវការពូកបន្ថែមដែរឬទេ?តើវាមានសុវត្ថិភាពដែរទេដែលដាក់របស់របរបន្ថែមក្នុងគ្រែគេងទារក?ក្នុងអត្ថបទនេះMumjunctionនិងប្រាប់អ្នកថាពេលណាដែលទារកអាចគេងជាមួយខ្នើយនិងភួយបាន។ទារកអាចគេងជាមួយខ្នើយបាននៅពេលដែលពួកគេមានអាយុមួយឆ្នាំកន្លះឬអាយុ១៨ខែ។ទោះបីជាយ៉ាងណាក៏ដោយដើម្បីជាជម្រើសល្អអ្នកត្រូវរងចាំរហូតដល់ពួកគេមានអាយុ២ឆ្នាំមុននិងផ្ដល់ខ្នើយដល់ពួកគេ។

ម្យ៉ាងទៀតភួយខ្នើយនិងប្រដាប់ប្រដាក្មេងលេងក៏អាចបង្កឲ្យទារកថប់ដង្ហើមបានដែរបើយោងតាមអ្នកប្រើប្រាស់ផលិតផលមានសុវត្ថិភាពនៃសហរដ្ធអាមេរិចបាននិយាយថាខ្នើយបានសម្លាប់ទារកជិត៧០០នាក់នៅចន្លោះឆ្នាំ១៩៩២ទៅ២០១០ដែលទារកភាគច្រើនស្លាប់ដោយសារថប់ផ្លូវដង្ហើម។
បណ្ឌិតសភាកុមារអាមេរិចផងដែរបាននិយាយថាខ្នើយភួយនិងប្រដាប់ប្រដាក្មេងលេងអាចនិងមានឪកាសច្រើនក្នុងការបង្ករោគដល់ទារកនឹងអាចបណ្តាលឲ្យទារកស្លាប់បានភ្លាមៗអំឡុងពេលគេង។អ្នកមិនគួរដាក់ខ្នើយភួយឬរបស់របរផ្សេងៗក្នុងគ្រែឬរទេះអង្គុយទារកឡើយ។ប្រសិនបើចាំបាច់អ្នកអាចចងប្រដាប់លេងជាមួយនិងខ្សែដោយដាក់នៅខាងមុខទារកបាន។ខ្នើយនិងភួយអាចបង្កគ្រោះថ្នាក់ដល់ទារកគ្រប់ពេលបើអ្នកមិនបានយកកចិត្តទុកដាក់ជាមួយវា។
ខ្នើយភួយនិងប្រដាប់ប្រដាក្មេងលេងអាចដាក់ក្នុងបន្ទប់ទារកជារឿងធម្មតាប៉ុន្តែពួកគេក៏មិនមែនជាផ្នែកមួយដែលមានសុវត្ថិភាពសម្រាប់ទារកដែរ។អ្នកត្រូវទិញសម្លៀកបំពាក់ណាដែលផ្ដល់ភាពកក់ក្ដៅដល់ទារកដើម្បីធានាបានថាទារកមានសុវត្ថិភាពនៅពេលគេងលក់។
ប្រភព៖Momjunction