តើអ្នកកំពុងស្វែងរកភេសជ្ជៈ ដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់កូនអ្នកឬ?​ តើអ្នកចង់ការពារកូនអ្នកពីបញ្ហាប្រឈមនៃការកង្វះជាតិទឹក និងបញ្ហារលាកបំពង់នោមឬ?ប្រសិនបើអ្នកចង់ដឹងកាន់តែច្បាស់អ្នកគួរតែអាននូវអត្ថបទនេះ។ការផ្ដល់ទឹកដូងបន្ថែមក្នុងរបបអាហាររបស់កុមារគឺជារឿងមួយដែលម្ដាយគ្រប់រូបគួរតេធ្វើ។ តើទឹកដូងល្អសម្រាប់កុមារឬ?ហេតុអ្វីបានជាទឹកដូងផ្ដល់អត្ថប្រយោជន៍ល្អដល់កុមារ?
ទឹកដូងជាភេសជ្ជៈ ធម្មជាតិដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ក្នុងផ្លែដូង។ទឹកដូងមានកម្រិតជាតិខ្លាញ់និងកាឡូរីទាបប៉ុន្តែសម្បូរដោយសារធាតុរ៉ែ វីតាមីននិងសារធាតុចិញ្ចឹមផ្សេងៗទៀតដូចជាជាតិដែក(Iron) ក្លរួ(chloride) ប៉ូតាស្យូម(potassium) សូដ្យូម(sodium) ផូស្វរ(phosphorous) ម៉ាញ៉េស្យូម(magnesium) អាស៊ីតឡរិច(lauric acid)និងកាលស្យូម(calcium)។

ទាងនេះជាអត្ថប្រយោជន៍ដែលបានមកពីផ្លែដូង៖
• ជួយជម្រុញដល់សុខភាពស្បែក(Boosts skin health)៖ការទទួលទានទឹកដូងជួយឲ្យស្បែកកុមារមានសំណើមនិងកាត់បន្ថយជាតិប្រេង។ទឹកដូងមានសារធាតុប្រឆាំងនិងបាក់តេរី អតិសុខុមប្រាណនិងប្រឆាំងមេរោគដែលអាចជួយព្យាបាលពីការឆ្លងមេរោគលើស្បែកយ៉ាងមានប្រសិទ្ធភាព។
• ជួយជម្រុញដល់ការរំលាយអាហារ(promote digestion)៖ប្រសិនបើកូនអ្នកមានបញ្ហាលើប្រព័ន្ធរំលាយអាហារឥតឈប់ឈរនោះការទទួលទានទឹកដូងអាចជួយឲ្យធូរស្បើយបាន ទឹកដូងមានជាតិសសៃខ្ពស់ដែលជួយជម្រុញដល់ប្រព័ន្ធរំលាយអាហារនិងជួយកាត់បន្ថយនៃការឡើងជាតិអាស៊ីត។
• ជួយការពារពីការកង្វះជាតិទឹក(prevent dehydration)៖ទឹកដូងជួយបំពេញជាតិទឹកបានច្រើនជាងភេសជ្ជៈផ្សេងទៀតព្រោះវាមានចំនួនប៉ូតាស្យូម សូដ្យូម និងស្ករធម្មជាតិ។
• ជួយវិវត្តការលូតលាស់របស់ឆ្អឹង(develop strong bone)៖ទឹកដូងមានជាតិកាល់ស្យូមច្រើនដែលអាចជួយឲ្យឆ្អឹងមានសុខភាពល្អ។
• ជួយព្យាបាលការឆ្លងមេរោគ(treats urinary tract infection)៖ការទទួលទានទឹកដូងនិងជួយការពារការឆ្លងមេរោគពីព្រោះក្នុងទឺកដូងមានសារធាតុចិញ្ចឹមដែលអាចបណ្ដេញមេរោគចេញពីប្លោកនោមថែមទាំងជួយកាត់បន្ថយការមានហានិភ័យគ្រួសក្នុងតំរងនោមបាន។
• ជួយបណ្តេញសត្វល្អិតក្នុងពោះវៀន(treats intestinal worms)៖កុមារត្រូវទទួលទានទឹកដូងក្នុងមួយកែវជារៀងរាល់ព្រឹកព្រោះវាអាចជួយបណ្តេញសត្វល្អិតក្នុងពោះវៀនបានល្អ។
• ជួយការពារពីការរមួលសាច់ដុំ(prevent muscle cramps)៖ទឹកដូងសម្បូរដោយសារធាតុប៉ូតាស្យូមដែលអាចជួយការពារហានិភ័យនៃការរមួលសាច់ដុំបាន។
• ជួយបន្សាបជាតិពុល(neutralizes toxic effect)៖ការទទួលទានទឹកដូងអាចជួយព្យាបាលជម្ងឺដែលបណ្តាលមកពីជាតិពុលដូចជាជម្ងឺក្រហាយទ្រូង រាគមួល ទល់លាមក ជម្ងឺគ្រុនឈាម និងជួយបន្សាបជាតិពុលដែលមានក្នុងខ្លួនកូនអ្នកបានល្អផងដែរ។
• ជួយបង្កើនថាមពល(boosts energy)៖ទឹកដូងមានជាតិស្ករនិងសូដ្យូមទាបនឹងមានចំនួនកាល់ស្យូម ឡរិច និងប៉ូតាស្យូមច្រើន។វាមានសារធាតុចិញ្ចឹមផ្សេងៗដែលជួយបំពេញបន្ថែមជាតិទឹកនិងជួយឲ្យរាងកាយកុមារមានភាពស្រស់ស្រាយស្វាហាប់។
• ជួយធ្វើឲ្យប្រសើរនូវចរន្តអុកស៊ីសែន(Improve oxygen circulation)៖ទឹកដូងជួយធ្វើឲ្យប្រសើរនូវចលនាឈាមរបស់កុមារ។ឈាមមានចលនាល្អនិងជួយផ្ដល់អុកស៊ីសែនដល់ស្បែកនោះស្បែកនិងមានភាពស្រស់ស្អាតនិងសុខភាពល្អ។
ប្រភព៖​ Mumjunction