នៅពេលនេះកូនអ្នកមានអាយុ៦ខែហើយ ក្រៅពីការបំបៅកូនដោយទឹកដោះអ្នកគួរតែណែនាំអាហាររឹងមួយចំនួនក្នុងរបបអាហាររបស់គាត់។ ខណៈពេលដែលផ្លែឈើ និងបន្លែជាជម្រើសដ៏ល្អដោយធ្វើឲ្យម្ដាយភាគច្រើនមិនបានគិតពីសាច់ផងដែរ។ តើសាច់អាចជាផ្នែកមួយនៃអាហាររឹងរបស់ទារកមែនឬទេ? តើពេលណាទើបទារកអាចចាប់ផ្ដើមញាំសាច់បាន? តើសាច់ប្រភេទណាដែលមានសុវត្ថិភាពសម្រាប់ទារក? ក្នុងអត្ថបទនេះ Mumjunction នឹងប្រាប់អ្នកពីប្រភេទសាច់ ដែលអ្នកគួរតែដាក់បញ្ចូលក្នុងរបបអាហាររបស់ទារក?

ទាំងនេះជាអត្ថប្រយោជន៍នៃប្រភេទសាច់សម្រាប់ទារកទទួលទាន៖
១.សម្បូរដោយមីក្រូសារជាតិល្អបំផុត (Excellent source of microminereals)៖ជាតិដែក និងស័ង្កសីស្ថិតក្នុងមីក្រូសារជាតិ ដែលកូនអ្នកត្រូវការអំឡុងពេលមានអាយុពី៦ខែទៅ១២ខែ។ នៅខណៈពេលដែលទឹកដោះ មិនមែនជាប្រភពសម្បូរជាតិដែក ក្នុងការជួយដល់ការលូតលាស់។ សាច់សម្បូរទៅដោយសារធាតុចិញ្ចឹមគ្រប់គ្រាន់ ជាក់ស្ដែងស័ង្កសី និងជាតិដែកដែលបានមកពីសាច់ ត្រូវបានស្រូបយកដោយរាងកាយទារក។

២.បន្ថែមបរិមាណនៃសារធាតុបំប៉ន(More nutrients perquantity)៖សាច់មានបរិមាណសារធាតុបំប៉នច្រើនជាងផ្លែឈើ ឬគ្រាប់ធញ្ញជាតិក្នុងបរិមាណដូចគ្នា។ ទារកនឹងទទួលបានសារធាតុបំប៉នគ្រប់គ្រាន់ពីសាច់ ដូច្នេះទារក នឹងមានភាពឆ្អែតរយៈពេលយូរ។

៣.ធ្វើឲ្យមានភាពប្រសើរឡើងក្នុងការស្រូបយកជាតិដែកពីអាហារផ្សេងៗ(Improve iron absorption from other foods)៖សាច់មិនត្រឹមតែជាប្រភពដែលសម្បូរជាតិដែកទេប៉ុន្តែវាបានធ្វើឲ្យប្រសើរ ក្នុងការស្រូបយកជាតិដែកពីអាហារផ្សេងៗ។

៤.ជាប្រភពដែលផ្ដល់វីតាមីនB12(Exclusive source of vitamin B12)៖ប្រភេទប្រូតេអ៉ីនសាច់ដូចជាសាច់ មាន់ ស៊ុត ត្រីជាប្រភពដែលសម្បូរបរិមាណប្រូតេអុីនB12ខ្ពស់។វីតាមីនB12 មានសារៈសំខាន់ណាស់ ក្នុងការជួយថែរក្សាកោសិកាប្រសាទរាងកាយទារក។ ជាធម្មតាវាធ្វើការជាមួយវិតាមីនB9 ដោយអាស៊ីតហ្វូលិចមានតួនាទីផ្ដល់ព័ត៌មាន ដល់កោសិកាឈាមពណ៌ក្រហម។

៥.ការរក្សាទុកប្រូតេអុីនដែលអាចរំលាយបានល្អ(contain highly digestible protein)៖ប្រូតេអុីនដែលមានក្នុងសាច់មានបរិមាណច្រើនជាងប្រូតេអុីនដែលមានក្នុងបន្លែ។មានន័យថា រាងកាយទារកអាចប្រើប្រាស់ប្រូតេអុីនដែលបានមកពីសាច់ច្រើនជាងប្រូតេអុីនដែលបានមកពីបន្លែក្នុងបរិំមាណដូចគ្នា។

ប្រភព៖ momjunction