នៅក្នុងឆ្នាំ២០០៨ការប្រជុំលើកទី៦នៃសមាគមន៍វិទ្យាសាស្ត្រអន្តរជាតិខាងផ្នែកព្រីបាយអូទិច(Prebiotic)និងប្រូបាយអូទិច(Probiotic) (ISAPP)បានកំណត់និយមន័យថា “របបអាហារបំប៉ន”ជាគ្រឿងផ្សំមួយប្រភេទដែលត្រូវបានធ្វើឲ្យមានការផ្លាស់ប្ដូរជាក់លាក់មួយក្នុងសមាសភាព ឬសកម្មភាពរបស់អតិសុខុមប្រាណ ក្រពះដូច្នេះវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព
ព្រីបាយអូទិច(Prebiotic)គឺត្រូវបានប្រើប្រាស់ជាប្រយោជន៍ដល់អតិសុខុមប្រាណក្រពះដែលវាធ្វើការដើម្បីផ្ដល់អត្ថប្រយោជន៍ដល់រាងកាយរបស់មនុស្ស។ ប៉ន្តែតើទារកត្រូវការព្រីបាយអូទិច(prebiotic)ដែរឬទេ?នៅក្នុងអត្ថបទ Mumjunction និងប្រាប់អ្នកពីអត្ថប្រយោជន៍ជាច្រើនដែលដែលមានសុវត្ថិភាព និងប្រភពអាហារដែលមានព្រីបាយអូទិចសម្រាប់ទារក។

I.ភាពខុសគ្នារវាងព្រីបាយអូទិច(Prebiotic)និងប្រូបាយអូទិច(Probiotic)សម្រាប់ទារក
ព្រីបាយអូទិចជារឿយៗតែងតែមានការភ័ន្តច្រឡំជាមួយប្រូបាយអូទិច ។ វាមានលក្ខណះផ្សេងៗគ្នាបើយោងទៅតាមការឲ្យនិយមន័យរបស់បណ្ឌិតសភាកុមារអាមេរិចកាំង។
ប្រូបាយអូទិច(Probiotic)ជាប្រភេទអាហារឬជាអាហារបំប៉នដែលអាចអនុញ្ញាតឲ្យបាក់តេរីរស់នៅបាន និងអាចធ្វើឲ្យបាក់តេរីក្នុងពោះវៀនមានការផ្លាស់ប្តូរ ។ បាក់តេរីទាំងនេះជួយឲ្យពោះវៀនមានសុខភាពល្អ ។
ព្រីបាយអូទិច(Prebiotic)ជាប្រភេទអាហហារដែលមិនអាចរំលាយបាននិងជួយជំរុញដល់សកម្មភាពនៃការលូតលាស់របស់បាក់តេរីដែលមានក្នុងពោះវៀន។

II.តើព្រីបាយអូទិច(Prebiotic)មានសុវត្ថិភាពសម្រាប់ទារកដែរឬទេ?
ព្រីបាយអូទិច(Prebiotic)ជាសមាសាធាតុុម្យ៉ាងដែលបានរកឃើញក្នុងទឹកដោះម្ដាយ និងរូបមន្តក្នុងការបំបៅកូនដោយទឹកដោះម្ដាយគឺមានសុវត្ថិភាពសម្រាប់ទារក។ ទោះបីជាយ៉ាងណាក៏គេមិនទាន់ដឹងថាថ្នាំសម្រាប់បំប៉នទារកមានសុវត្ថិភាពដែរឬទេ ។ បន្លែ ផ្លែឈើនិងគ្រាប់ធញ្ញជាតិតែងតែមានសារធាតុព្រីបាយអូទិច(Prebiotic)។ ចំពោះទារកដែលមានអាយុតិចជាង៦ខែមិនគួរផ្ដល់ឲ្យពួកគេនូវអាហារបំប៉ននោះទេបើអ្នកមិនទាន់បានពិគ្រោះជាមួយគ្រូពេទ្យ។

IV.សារៈប្រយោជន៍នៃព្រីបាយអូទិច(Prebiotic)សម្រាប់ទារក
ព្រីបាយអូទិច(Prebiotic)មានមុខងារសំខាន់ណាស់ ក្នុងរបបអាហារព្រោះវាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងសារធាតុចិញ្ចឹម។
តាមរយៈការសិក្សាមួយចំនួន មិនបានបង្ហាញពីប្រសិទ្ធភាពនៃព្រីបាយអូទិច ក្នុងការគ្រប់គ្រងលក្ខណ្ឌទារកដូចខាងក្រោម៖
១.ពង្រឹងប្រព័ន្ធភាពសាំ
២.មានជម្ងឺសើស្បែក
៣.ជម្ងឺថប់ដង្ហើម
៤.ជម្ងឺអាឡែហ្ស៊ីទឹកនោមផ្អែម
៥.ជម្ងឺអាឡែហ្ស៊ីស្បែកនិងរាគ
៦.ជម្ងឺរលាកដំបៅរ៉ាំរ៉ៃ

ដើម្បីពង្រឹងរូបមន្តនៃអាហារបំប៉នទារកឲ្យមានភាពប្រសើរឡើងជាមួយការប្រើប្រាស់ថ្នាំព្រីបាយអូទិច(Prebiotic)យើងត្រូវកាត់បន្ថយកម្រិតPH នៃលាមក និងធ្វើឲ្យមានភាពប្រសើរឡើងវិញនៃការទៀងទាត់លាមក។ ព្រីបាយអូទិចអាចនិងល្អចំពោះការលូតលាស់របស់ពោះវៀន ៕
ប្រភព៖ momjunction