វៀតណាម៖ ព័ត៌មាន​ពី​ក្រសួងសុខាភិបាល​ បានឱ្យ​ដឹង​ថា ​ជើងហោះហើរ​លេខ VN814 របស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ ពី​សៀមរាប(​កម្ពុជា​) ទៅ​ទីក្រុង​ហូ​ជី​មិ​ញ​ នៅ​ថ្ងៃ​ទី៣ ខែមីនា​ មាន​អ្នកដំណើរ​ចំនួន៦៧នាក់ ​និង​សមាជិក​នាវិក៦នាក់ ​។ ក្នុង​ចំណោម​អ្នកដំណើរ​ទាំងអស់ ជនជាតិជប៉ុនម្នាក់​អង្គុយ​នៅ​លើ​កៅអី​លេខ ៣៣D បន្ទាប់​មក​ផ្ទេរ​តាម​ជើងហោះហើរ VN340 ទៅ​ណា​ហ្គូ​យ៉ា ​ប្រទេស​ជប៉ុន អ្នកដំណើរ​រូបនេះ ​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ វិជ្ជមាន​សម្រាប់វីរុសកូវីដ-១៩ នៅ​ពេល​មក​ដល់​ប្រទេស​ជប៉ុន​ ។

ដូច្នេះហើយ ​ក្រសួងសុខាភិបាល​វៀតណាម បាន​និយាយ​ថា ​ក្នុងអំឡុងពេល​ផ្លាស់​ប្តូរ​ជើងហោះហើរ (​ពី VN814 ទៅ VN340) អ្នកដំណើរ​ដែល​បាន​រៀបរាប់​ខាងលើ ​មិន​បាន​ទៅ​ណា​ទេ នៅ​អាកាសយានដ្ឋាន​ តាន់​សុ​ន​ញ៉ា​ ។

ក្រុម​អ្នក​បើក​យន្ដហោះក្នុងជើងហោះហើរ​ VN340 បន្ទាប់​ពី​នាំ​អ្នកដំណើរ​ទៅ​ប្រទេស​ជប៉ុន​ បាន​វិល​ត្រឡប់​មក​ប្រទេស​វៀតណាម​វិញ​ដោយដឹក​ភ្ញៀវ​សរុប ៧៣នាក់​ និង​សមាជិក​នាវិក១២នាក់​ តាម​ជើងហោះហើរ VN341 ដោយ​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​ ​តាន់​សុ​ន​ញ៉ា​ នៅ​ម៉ោង១៣ និង៥៥ ថ្ងៃ​ទី៤ មីនា នេះ ។

ដោយសារ​តែ​ជើងហោះហើរ VN340 មាន​ពលរដ្ឋ​ជប៉ុន ​ដែល​មាន​ផ្ទុកវីរុស COVID-19 អ៊ីចឹងការ​ហោះហើរមកវិញ VN341 ពី​ណា​ហ្គា​យ៉ា​ទៅ​ហូ​ជី​មី​ញ​ ​ត្រូវ​ញែក​ភ្ញៀវ​ទេសចរ ៥១នាក់ ​ទៅ​កាន់​ប្រទេស​វៀតណាម (​រួម​ទាំង​កុមារ​ម្នាក់​ផង​) និង​នាវិក​ទាំងមូល១២ នាក់​ ។ លើស​ពី​នេះ​ទៀត​មាន​បុគ្គលិក​សន្តិសុខ៧នាក់ ​បុគ្គលិក​​នៅ​ព្រ​លាន​យន្តហោះ ​ក៏ដាក់នៅ​ដាច់ដោយឡែក​ពី​គេ​ដែរ ​។

ចំនួន​អ្នកដំណើរ ​និង​បុគ្គលិក​អាកាសចរណ៍ ​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​របស់​អង្គភាព​ពេទ្យ​ នៅ​មន្ទីរពេទ្យ​ ​ក្នុងស្រុក Cu Chi និង​ស្រុក Nha Be ។ បើសិនមិន​មាន​រោគ​សញ្ញា​ នៃ​វីរុស​ឆ្លង នឹង​ត្រូវ​នៅឆ្ងាយ​ពី​គេ​ក្នុង​រយៈពេល១៤ថ្ងៃ​ដែរ ។

ទីភ្នាក់ងារ​ទេសចរណ៍​របស់​ជប៉ុន​ និងប្រទេស​ជប៉ុន ក៏​បាន​បញ្ជាក់​ច្បាស់​អំពី​កាលវិភាគ​ធ្វើ​ដំណើរ​សម្រាប់​អ្នកដំណើរ​ជប៉ុន​ ។

ទាក់ទង​នឹង​ព័ត៌មាន​ដែល​ថា ​នេះ​ជា​អ្នកជំងឺ​ទី១៧ របស់​ប្រទេស​វៀតណាម ​ក្រសួងសុខាភិបាល​បាន​កំណត់​ថា​ អ្នកជំងឺរូបនេះ ​គ្រាន់តែ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​វៀតណាមប៉ុណ្ណោះ ​និង​មាន​ទំនាក់ទំនង​តិចតួច​ ។ ប៉ុន្តែ​ក្នុង​ស្មារតី​ប្រុង​ប្រយ័ត្ន​វៀតណាម ​ត្រូវតែដាក់ការពិនិត្យជើងហោះហើរ​ទាំងមូល​ រួម​ទាំង​អ្នកដំណើរ ​បុគ្គលិក​ នាវិក ​និង​បុគ្គលិក​សេវាកម្ម​ពាក់ព័ន្ធ​ ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៤ មីនា ប្រទេស​ជប៉ុន​មាន​ករណី​ឆ្លងវីរុស 319 ​នាក់ ៕

ប្រភព៖ vietnamnet.vn,vtv.vn,zing.vn,vnexpress.net