ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ នាយតាក់ស៊ី តារាកំប្លែងមានប្រជាប្រិយភាពក្នុងក្រុមកំប្លែង CBS បានបង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណៈ បន្ទាប់ពីបានលែងលះដាច់ស្រឡះជាមួយអតីតភរិយាគឺនាង ភីម ដែលជាតារាកំប្លែងរួមក្រុមជាមួយគ្នារួចមក ។

ក្រោយពីនាយ តាក់ស៊ី ដែលមានរហ័សនាមថា អ៊ូខុង រូបនេះបង្ហាញមុខគូស្នេហ៍ថ្មីហើយនោះ គេបានឃើញមតិជាច្រើនបង្ហាញការចូលរួមត្រេកអរ តែក្នុងនោះក៏មានមតិរិះគន់ខ្លះផងដែរ ជាក់ស្ដែងព្រះសង្ឃមួយព្រះអង្គបានចូល Comment ថា «អាត្មាមិនចង់និយាយរឿងពិភពគុណនេះទេ តែហួសពេក! ម្ដងលែងប្រពន្ធ ម្ដងទឹកនោមផ្អែម ម្ដងបួស ម្ដងសុំជំនួយ ដល់ទ្រាំលែងបានយកប្រពន្ធទៀត…ចឹងបានពាក្យចាស់លោកថា Ok you win!» ។
សូមបញ្ជាក់ថា ចំពោះ Comment របស់ព្រះសង្ឃខាងលើ មានអ្នកលេងហ្វេសប៊ុកជាច្រើនបាន យកមកបង្ហោះ និងចែករំលែកបន្តយ៉ាងច្រើន ៕
សហការី KBN