ស្របពេលដំណើរបំពេញទស្សនៈកិច្ចជាផ្លូវការ រយៈពេល២ថ្ងៃ មកកាន់ប្រទេសឥណ្ឌា មានប្រភពព័ត៌មានបរទេសមួយបានផ្សាយថា បុរសជនជាតិឥណ្ឌាម្នាក់ស្រឡាញ់និងគោរពប្រធានាធិបតីអាមេរិកទុកដូចជាព្រះរបស់គេ អស់រយៈពេលជាង២ឆ្នាំហើយ។
បរុសនោះមានឈ្មោះថា Bussa Crishna វ័យ៣៣ឆ្នាំ រស់នៅក្នុងភូមិដាច់ស្រយាល ក្នុងរដ្ឋ Telangana។

ជារៀងរាល់ថ្ងៃគាត់តែងតែគោរពបូជារូបថតរបស់លោកដូណាល់ត្រាំ ដែលគាត់ដាក់នៅក្នុងព្រះភូមិមួយ កសាងដោយខ្លួនឯកក្នុងបរិវេណផ្ទះរបស់គាត់។
នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឥណ្ឌា បុរសខាងលើបាននិយាយថា មុនពេលខ្ញុំចាប់ផ្តើមធ្វើការងារអ្វី ខ្ញុំត្រូវគោរពដល់លោក ត្រាំជាមូនសិន ។ ខ្ញូំតែងតែកានរូបថតរបស់គាត់និងប្រាថ្នាចង់ជួបគាត់យ៉ាងខ្លាំង។ ខ្ញុំបានដាក់សំណើទៅរដ្ឋាភិបាល សុំជួយឲ្យសម្រេចក្តីសុបិនរបស់ខ្ញុំ បានជួបលោកដូណាល់ ត្រាំ។ គំនិត្រស្រឡាញ់ដូណាល់ ត្រាំបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដែលពីដំបូងក្រុមគ្រួសាររបស់គាត់ស្មានថា គាត់នឹងឆ្កួត តែអីលូវពួកគេគាំទ្រគំនិតរបស់គាត់។

ដោយសារតែឃើញបុរសនេះប្រថ្នាចង់ជួបត្រាំ មេភូមិក៏បានជំរុញឲ្យរដ្ឋាភិបាល ជួយសម្រេចក្តីបំណងរប់គាត់ផង ក្នុងអំឡិងពេលដែលលោកមកបំពេញទស្សនកិច្ចផ្លូវការនៅទីនេះ។បុរសរូបនេះតែងតែបន់ស្រន់ឲ្យទំនាក់ទំនងឥណ្ឌានិង អាមេរិកស្ថិតស្ថេរជារៀងរហូត បើទោះជាប្រទេសទាំងពីរធ្លាប់មានជម្លោះនយោបាយជាមូយគ្នាក៏ដោយ។
ទោះជាយ៉ាងណាក្តី គេមិនទាន់ដឹងថា រដ្ឋាភិបាលឥណ្ឌា លោក នរិន្ទ្រ ម៉ូឌី នឹងអនុញ្ញាតិ អោយបុរសនេះជួបលោកដូណាល់ ត្រាំឬយ៉ាងណានោះទេ៕ដោយKBN007