កាលពីរាត្រីថ្ងៃចន្ទទី ២៤ កុម្ភៈ ២០២០ គណៈកម្មាធិការសុខភាពចិនបានប្រកាសថា រហូតមកដល់ពេលនេះ មានបុគ្គលិកពេទ្យចំនូន ជាង៣០០០នាក់មានឆ្លងមេរោគCOVID-19 ។ថ្លែងនៅចំពោះមុខអង្គការសុខភាពពិភពលោក គណៈកម្មាធិការសុខភាពចិនបានឲ្យដឹងទៀតថាមូលហេតុដែលនាំឲ្យជំងឺនេះឆ្លងទៅគ្រូពេទ្យដ៏ច្រើនបែបនេះ គឺដោយសារតែកង្វះខាតសម្ភារៈការពារ។

ចាប់តាំងពីជំងឺនេះកើតឡើងកាលពីថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៩ គ្រូពេទ្យចិនរាប់ពាន់នាក់បានប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ តែពិបាកទប់ស្កាតណាស់។ផ្ទុយទៅវិញឃាតកដ៏សាហាវនេះបានឆកយកជីវិតគ្រូពេទ្យចិនអស់ចំនួន៦នាក់រួចមកហើយ។
គួររំលឹកថាចំណួនអ្នកស្លាប់នៅក្នុងប្រទេសចិនបានកើនដល់២៥៩២នាក់និងឆ្លង៧៧១៥០នាក់ខណៈចំនួនសរុបទូទាំងពិភពលោកគឺ២៦២៨ស្លាប់ និង៧៩៤៥៨ឆ្លងនាក់៕ដោយkbn007