ភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Samdech Hun Sen, Cambodian Prime Minister មានខ្លឹមសារថា៖ ការមិនទទួលខុសត្រូវរបស់ជនបរទេសខ្លះលើការពិនិត្យសុខភាពរបស់ភ្ញៀវទេសចរដែលជិះលើនាវាWesterdam បានធ្វើឱ្យកម្ពុជាក្លាយជាជនរងគ្រោះនៃទង្វើមនុស្សធម៌របស់ខ្លួនអស់រយៈពេលជិតមួយសប្តាហ៍។

ទេវតាពិតជាមានភ្នែក ពេលនេះអ្វីៗច្បាស់លាស់ហើយដែលកម្ពុជាទទួល បានយុត្តិធម៍មកវិញ។ មិនមានមនុស្សណាម្នាក់ដែលជិះលើនាវាខ្នាតយក្ស Westerdam ឆ្លងCovid.19នោះទេ។
សម្រាប់ខ្ញុំ កំពុងវាយកូនគោលនៅCity golf នៅភ្នំពេញ មិនមែនស្ថិតក្នុង
មន្ទីរពេទ្យនៅSingapore ដូចពួកបីសាចឃោសនានោះដែរ៕