ភ្នំពេញ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថា គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​មានការនឿយចិត្តយ៉ាងខ្លាំង ជាមួយនិង​ការ ការពារសត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​ពីសំណាក់ជនខិលខូចមួយចំនួន ដែលកាប់បំផ្លាញព្រៃឈើនិងដុតព្រៃជាដើម។ ដែលកាលពីម្សិលមិញនេះស្ពានចូលផ្ទះលោកបេន មកពីសៀមរាប និងព្រះវិហារ គេដុតអស់ទាំងពីរ គ្រាន់តែរយៈពេល១ខែនេះ។

យ៉ាងណាមិញតារាកំប្លែង នាយ ពែកមី ក៏បានបង្ហោះយ៉ាងដូច្នេះថា ខ្លួនលោកព្រមទាំងលោក ហួត ជា ចង់សាងសង់ស្ពាន ដែកឬបេតុង ដោយលោកកំពុងតែប្រកាសស្វែងរកថវិកាពីបងប្អូនដែលចង់ចូលរួមជួយសាងសង់ស្ពានបេតុង ឬដែក ដែលមិនងាយនឹងមានអ្នកបំផ្លាញ។ ពែកមី បានសរសេររៀបរាប់ថា៖ “ក្នុង១ខែគេដុតអស់ស្ពាន២ ហួតជា​ និង​ ខ្ញុំ​ ចង់ធ្វេីស្ពានអោយបេនវិញ​ ដែកឬបេតុង​ តោះបងប្អូនចូលរួមជាមួយយេីងខ្ញុំ​ 015300007​ ជួយគ្នា”។

នាយ ពែកមី បានបន្ថែមថា បើសាងសង់ស្ពានដែកឬថ្ម មិនងាយបំផ្លាញទេព្រោះមានទាហ៊ានការពារដែ​រ តែបេីស្ពានឈេីគឺស្រួលលួចដុតណាស់។ ហើយតារាកំប្លែងរូបនេះបានប្រកាសបន្ថែមយ៉ាងដូច្នេះថា៖ “បងប្អូនចង់ចូលរួម​ សូមខលមកលេខខ្ញុំផ្ទាល់​ ខ្លាចខ្ញុំមេីលក្នុងផេកមិនអស់​ លេខខ្ញុំ015300007 លេខកុងABA ខ្ញុំ 000800467 chemchanra”៕