កាលពីវេលាម៉ោង៩យប់ថ្ងៃសុក្រទី ២១ កុម្ភៈ ២០២០ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហុបុរីបានប្រកាសថា អ្នកកជំងឺCOVID-19 ចំនួន ១០នាក់ថ្មីបន្ថែមទៀតបានជាសះស្បើយចេញពីមន្ទីរពេទ្យ។គិតមកទល់ពេលនេះប្រទេសសិង្ហបុរីបាន ព្យាបាលអ្នកជំងឺCOVID-19 បានជាសះស្បើយសរុបចំនួន៤៧នាក់នៅសល់ចំនួន៣៩នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យហើយនៅក្នុ្ងងនោះមានអ្នកជំងឺ៥នាក់ស្ថិតក្នុ្ងងសភាពធ្ងន់ធ្ងរ។

សម្រាប់ថ្ងៃសុក្រនេះដែរមានករណីឆ្លងជំងឺនេះតែម្នាក់គត់ដែលធ្វើអោយតួលេខសរុបកើនដល់៨៦ករណី៕
ទោះជាមានការព្យាបាលអ្នកជំងឺជាសះស្បើយបែបនេះក្តី គ្រូពេទ្យមិនបានប្រាប់ថាប្រើប្រាស់វ៉ាកសាំងឬថ្នាំប្រភេទណានោះទេ ខណៈប្រទេសចិនបានប្រកាសថានឹងសាកល្បងវ៉ាកសាំងប្រឆាំងCOVID-19នៅចុងខែមេសាខាងមុខខណៈអ្នកស្លាប់ជារៀងរាល់ថ្ងៃមិនក្រោមពី១០០នាក់នោះទេ។

គួររំលឹកថាគិតមកត្រឹមថ្ងៃសុក្រទី ២១ កុម្ភៈ ២០២០ ចំនួនអ្នកស្លាប់ទូទាំងពិភពលោកកើនដល់២២៤៩នាក់និងផ្ទុក៧៧០១៤នាក់។ប្រសិនបើគិតតែនៅក្នុងប្រទេសចិនអ្នកស្លាប់មានចំនួន២២៣៦និងអ្នកផ្ទុក៧៥៦៨៥៕ដោយKBN007