បរទេស៖ ក្រសួងយុត្តិធម៌អ៊ីស្រាអែល បានកំណត់យក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ កាត់ទោសនាយក រដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ ពីបទពុករលួយ។ គម្រោង កាត់ទោសនេះ គឺធ្វើឡើង២សប្តាហ៍បន្ទាប់ពីការ បោះឆ្នោតថ្នាក់ជាតិលើកទី៣ ដែលមានរយៈពេល តិចជាងមួយឆ្នាំ។
លោកណេតាន់យ៉ាហ៊ូ វ័យ៧០ឆ្នាំ គឺនាយក រដ្ឋមន្ត្រីអ៊ីស្រាអែល ក្នុងអំណាចលើកដំបូងដែល ត្រូវប្រឈមមុខជាមួយបទឧក្រិដ្ឋ និងអំពើពុករលួយ។

តុលាការបានចោទប្រកាន់នាយករដ្ឋមន្ត្រី ៣ករណីធំៗ រួមមាន ទទួលសំណូក ក្បត់សេចក្តី ទុកចិត្ត និងអំពើពុករលួយ។
នៅក្នុងលិខិតរបស់ក្រសួងយុត្តិធម៌បានសរសេររៀបរាប់ថា លោកណេតាន់យ៉ាហ៊ូ ដែលកំពុង អង្គុយកៅអីនាយករដ្ឋមន្ត្រី និងជាមេដឹកនាំដែល គ្រប់គ្រងប្រទេសអ៊ីស្រាអែលយូរជាងគេបំផុត ត្រូវតែបង្ហាញខ្លួននៅតុលាការទីក្រុងហ្សេរុយសាឡិម។ អង្គចៅក្រមចំនួន៣រូប នឹងបើកសវនាការ លើសំណុំរឿងនេះ។

នៅក្នុងពាក្យបណ្តឹងគេបានចោទប្រកាន់ លោកណេតាន់យ៉ាហ៊ូ ពីបទទួលយកកាដូពីមហាសេដ្ឋីម្នាក់ ដែលមានតម្លៃជាទឹកប្រាក់២៦៤០០០ដុល្លារ។
នាយករដ្ឋមន្ត្រីវ័យ៧០ឆ្នាំ តែងតែបដិសេធ ចំពោះការចោទប្រកាន់ ហើយបានហៅករណីនោះ ថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់លោកពីអំណោច។ តាមច្បាប់របស់ប្រទេសអ៊ីស្រាអែល គឺមិនទាមទារឱ្យលោកចុះចេញពីតំណែងទេ ប្រសិន បើគាត់មិនត្រូវបានគេរកឃើញជាប់ពិរុទ្ធ។

ប្រទេសអ៊ីស្រាអែល បានបោះឆ្នោត2លើក រួចមកហើយកាលពីឆ្នាំ2019 ប៉ុន្តែប្រេទសនេះ មិនអាចបង្កើតរដ្ឋាភិបាលចម្រុះបាន។ លោក Beeny Gantz អតីតបេបពា្ជាការកងទ័ពអ៊ីស្រាអែល និងបច្ចុប្បន្នជាប្រធានគណបក្សខៀវ-ស (Blue&White)គឺជាគូប្រជែងនយោបាយដ៏ធំបផុតរបស់លោកណេតាន់យ៉ាហ៊ូ។ ប្រសិនបើការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី02 ខែមីនា មានវាសនាដូចការបោះឆ្នោត២លើកកន្លងមក ដែលមិនអាចបង្កើតរដ្ឋាភិបាលចម្រុះចេញ អ៊ិស្រាអែលអាចនឹងបោះឆ្នោតលើកទី4៕