រាជធានីភ្នំពេញ៖ ក្រោយពីនាងថៃ ស្រីនាង ជាអ្នកលក់ខោអាវរ៉ូបតាមអនឡាញ ដ៏ស៊ីចស៊ីចូលចិត្តស្លៀកពាក់ខើចលើខ្លីក្រោម បញ្ចេញកេរ្តិ៍ភេទរបស់ខ្លួន បង្ហោះសារតាមហ្វេសប៊ុកឌឺដងសុំឲ្យសម្តេចនាយករដ្ឋមន្រ្តី ជួយសេងរ៉ូបនាង មក គឺនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នេះ សមត្ថកិច្ចខណ្ឌទួលគោក បាននាំខ្លួននាងថៃ ស្រីនាង នាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។
ជុំវិញនឹងករណីនេះ លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ថ្លែងប្រាប់ យ៉ាងខ្លីថា “សមត្ថកិច្ចកំពុងធ្វើការរឿងនេះហើយ” រួចចុចបិទទូរស័ព្ទតែម្តង ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុនសែន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលធ្វើឡើងនៅវិមានសន្តិភាព។ នៅក្នុងកិច្ចប្រជុំនោះសម្ដេច បានបញ្ជាឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបិទការ Live លក់ផលិតផលតាមអនឡាញដែលបញ្ចេញកេរ្តិ៍ខ្មាសស្ត្រី។

ក្រោយពីសម្ដេច បានប្រកាសឲ្យមានចំណាត់ការបែបនេះ ស្រាប់តែនាង ថៃ ស្រីនាង ជាអ្នកលក់រ៉ូប អាវក្នុងនារី ដែលតែងតែស្លៀកពាក់សិចស៊ីខើចលើខ្លីក្រោមបញ្ចេញកេរ្តិ៍ភេទ និងធ្លាប់ត្រូវប្រុសស្នេហ៍វាយចត់បានម្តងនោះ បានសំណូមពរដល់សម្ដេចឲ្យជួយសេងរ៉ូបរបស់នាង។ នាង Thai SreyNeang បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា « ឈឺក្បាលណាស់ចង់ផឹកកាត់សាញ តែមានតាគោកខ្វះទឹក គិតមិចឥលូវ ស្តាប់ប្រសាសន៏សម្តេចហេីយ ចង់ខ្យល់ មើលទៅ ត្រូវដូរមុខរបរទៀតហើយខ្ញុំ សម្តេចអើយសម្តេច ជួយសេងរ៉ូបខ្ញុំខ្លះទៅ យកទៅទុកក៏បានដែរ បើសល់ច្រើនម្លឹងៗ បានលុយឯណាសងគេ លោកអើយលោក ឆ្កួតងាប់ឥលូវហើយខ្ញុំ ពេលនេះមានតែស្រាទេ ដែលយល់ចិត្តខ្ញុំ » ៕

ថៃ ស្រីនាង ដែលឡាយលក់ផលិតផលស្លៀកពាក់ Sexy ហួសហេតុ…

ថៃ ស្រីនាង ដែលឡាយលក់ផលិតផលស្លៀកពាក់ Sexy ហួសហេតុ បានធ្វើកិច្ចសន្យាទទួលកំហុស និង Live សុំទោសជាសាធារណៈ (Video inside)(ភ្នំពេញ)៖ ស្ដ្រីម្នាក់ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង អាយុ៣៩ឆ្នាំ ដែលមហាជនតែងតែឃើញសកម្មភាពលក់ផលិតផលតាម Facebook ជាមួយការស្លៀកពាក់មិនសមរម្យខ្លាំង ឬ Sexy និងត្រូវបានអ្នកលេង Facebook នាំគ្នារិះគន់ខ្លាំងៗនោះ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ និងសមត្ថកិច្ចទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំង Live Video សុំទោសជាសាធារណៈចំពោះការស្លៀកពាក់របស់ខ្លួនកន្លងមក។បើតាមមន្ដ្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា ការធ្វើកិច្ចសន្យាជាមួយស្ដ្រីសិចស៊ី លក់ផលិតផលតាម Facebook ឈ្មោះ ថៃ ស្រីនាង ខាងលើនេះ ដោយមានការចូលរួមពីកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្រួលសម្រួល ពីអយ្យការអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។មន្ដ្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញ បានបន្ថែមទៀតថា កម្លាំងសមត្ថកិច្ច នឹងបន្ដចាត់វិធានចំពោះអ្នកលក់ផលិតផលតាមអនឡាញលើបណ្តាញសង្គម Facebook ដទៃទៀត ដែលបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសហួសហេតុ ដើម្បីតែទាក់ទាញចំណាប់អារម្មណ៍អ្នកទិញ។ក្នុងកិច្ចសន្យារបស់ ថៃ ស្រីនាង មានខ្លឹមសារយ៉ាងដូច្នេះថា៖ * នាងខ្ញុំបាន Live លក់ផលិតផល និងសំលៀកបំពាក់លក់តាម On Line រយៈពេលកន្លងមក នាងខ្ញុំបានស្លៀកពាក់មានភាពស៊ីចស៊ី លិចលើខើចក្រោម ដែលធ្វើឲ្យប៉ះពាល់ដល់តំលៃ និងកិត្ដិយសរបស់ស្ដ្រីខ្មែរ វប្បធម៌ប្រពៃណីជាតិ និងច្បាប់ជាធរមាន* នាងខ្ញុំសូមសន្យា ដកចេញនូវរាល់រូបភាពស៊ិចស៊ី អាក្រាត ក្នុង Page របស់នាងខ្ញុំផុតកន្លងមក។* នាងខ្ញុំសូមសន្យាថាឈប់បង្ហោះរូបភាព ស៊ិចស៊ី អាក្រាត ដែលនាំឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរទំនៀមទំលាប់ប្រពៃណីខ្មែរទៀតឡើយ ប្រសិនជាថ្ងៃក្រោយ នាងខ្ញុំមិនគោរពតាមកិច្ចសន្យាខាងលើ នាងខ្ញុំសុខចិត្ដទទួលខុសត្រូវចំពោះមុខច្បាប់ ទាំងស្រុង ចាប់ពីថ្ងៃនេះតទៅ។ប្រតិបត្ដិការ និងចំណាត់ការរបស់អាជ្ញាធរយ៉ាងដូច្នេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការមិនសប្បាយចិត្តចំពោះការផ្សាយ «Live» លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឲ្យបិទរាល់គណនី Facebook ផ្សាយលក់ផលិតផល ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសទាំងនេះ ចំណែកអ្នកមិនបញ្ចេញកេរ្តិ៍ខ្មាស់មិនអីនោះទេ។សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការ Live បែបនេះនាំឱ្យមានការបំពានផ្លូវភេទស្រី ក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឲ្យកើតមានករណី ចាប់រំលោភផងដែរ។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី កាលពីពេលថ្មីៗកន្លងទៅនេះ៕

Posted by Fresh News on Tuesday, 18 February 2020