ប្រទេសចិន ៖ ក្រុមគ្រួសារអ្នកដឹកនាំថតខ្សែភាពយន្តចិន ដ៏ល្បីឈ្មោះម្នាក់ បានឆ្លងវីរុសកូរ៉ូណា (Covid-19) រួមមានបងស្រី អ្នកម្តាយ និងឪពុក រួមទាំងរូបលោកផ្ទាល់ បានស្លាប់ទាំងអស់គ្នា នៅក្នុងក្រុងវូហាន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ។

ទស្សនាវដ្តីចិន Caixin បានឲ្យដឹងថា អ្នកដឹកនាំខ្សែភាពយន្តជនចិនរូបនេះ ដែលស្លាប់ដោយសារទាំងគ្រួសារ ដោយសារឆ្លងវីរុសកូរ៉ូណានេះ មានឈ្មោះថា Chang Kai អាយុ៥៥ឆ្នាំ ចំណែកឪពុកម្តាយរបស់លោក បានស្លាប់មុនលោករយៈពេល២សប្តាហ៍ ដោយឆ្លងវីរុសកូរ៉ូណានេះ ។ រីឯបងស្រីលោក Chang Kai បន្ទាប់ពីលោក Chang Kai បានស្លាប់មិនបានប៉ុន្មានម៉ោងផង ក៏បានស្លាប់ទៅទៀតផងដែរ ខណៈដែលភរិយារបស់លោកChang Kai កំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា បើគិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នេះ ចំនួនមនុស្សនៅទូទាំងពិភពលោកទាំងអស់កើនដល់២ ០០៩នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៧៥ ១៧៨នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning POst ។

ចំណែក អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ី ប្រទេសចិន ដែលជាចំណុចកណ្តាលនៃប្រភពវីរុសកូវីដប្រភេទថ្មី COVID-19 បានរាយការណ៍ថាមានអ្នកស្លាប់ថ្មីចំនួន១៣២នាក់ ករណីស្លាប់នៅក្រៅប្រទេសចិន មានតែ៣ករណីប៉ុណ្ណោះ គឺនៅជប៉ុន ហ្វីលីពីន និងហុងកុង៕