ទីក្រុង​ហូ​ជី​មី​ញ ៖ ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ ទី​១៧ កុម្ភៈ ម្សិលមិញ​នេះ​ថា​ការ​ផ្ទុះ​ជំងឺផ្តាសាយបក្សី A/H5N1 ត្រូវ​បាន​គេ​រក​ឃើញ ក្នុង​ខេត្ត​ត្រា​វិញ នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​។​

​មន្ត្រី​បសុសត្វ ក្នុង​ប្រទេស​វៀតណាម បាន​បញ្ជាក់ ថា​សត្វ​បក្សី របស់​គ្រួសារ​ចំនួន​២ ក្នុងស្រុក​កូវ ខេត្ដ​ត្រា​វិញ ត្រូវ​បាន​ធ្វើតេស្ត៍ រក​ឃើញ​វីរុស A/H5N1 មាន​ចំនួន ១,០០០​ក្បាល ។​

​បន្ទាប់​មក នាយកដ្ឋាន​បសុសត្វ បាន​ណែនាំ​ដល់​គ្រួសារ​ក្នុង​តំបន់ ឱ្យ​សម្លាប់​ចោល​សត្វ​បក្សី​ក្នុងស្រុក (​មាន់​,​ទា​,​ក្ងាន​..) ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ចំនួន​១​ស​ប្តា​ហ៍ ក្នុង​គោលបំណង​បង្ការ​ការ​រីក​រាលដាល នៃ​វីរុស​ឆ្លង​ A/H5N1 ។​

​នៅ​ឆ្នាំ​២០២០​នេះ ប្រទេស​វៀតណាម បាន​រាយការណ៍​ពី​ការ​ផ្ទុះ​ជំងឺផ្តាសាយបក្សី ចំនួន​១៦​លើក ក្នុង​រយៈពេល​២១​ថ្ងៃ ក្នុង​នោះ​មានការ​ផ្ទុះ​ឡើង​នៃ​ជំងឺ A/H5N6 ចំនួន​១៤​ករណី និង​ការ​ផ្ទុះ​ឡើង នៃ​ជំងឺ A/H5N1 ចំនួន​២​លើក នៅ​ទីក្រុង​ហាណូយ​, ភាគ​ខាងជើង​ខេត្ត​ប៊ី​ក​នី​ញ​, ខេត្ត​ថា​ញ់​ហូ​, ភាគ​កណ្តាល​ខេត្ត​ង៉ែ​អាន និង​ភាគ​ខាងត្បូង ខេត្ត​ត្រា​វិញ នេះ ។​

​ទីភ្នាក់ងារ នេះ​បាន​ដកស្រង់​សំដី​នាយកដ្ឋាន​សុខភាព​សត្វ នៅ​ក្រោម​ក្រសួងកសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​អោយ​ដឹង​ថា ចំនួន​សត្វ​បក្សី​ដែល​ងាប់ និង​សត្វ​ត្រូវ​បាន​សម្លាប់ បាន​កើនឡើង​ដល់​ជាង ៥៥.០០០​ក្បាល ។​

​យោង​តាម​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​របស់​វៀតណាម នៅ​ឆ្នាំ​២០១៩ ការ​ផ្ទុះ​ជំងឺផ្តាសាយបក្សី ត្រូវ​បាន​រក​ឃើញ នៅ​ក្នុងស្រុក​ចំនួន​៤១ ក្នុង​២៤​ខេត្ត និង​ក្រុង​ទូ​ទាំង​ប្រទេស ដែល​សត្វ​បក្សី​មាន​ចំនួន​សរុប​ជាង ១៣៣.០០០​ក្បាល ត្រូវ​បាន​កម្ទេច​ចោល ៕