កាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមគ្រូពេទ្យនៅទីក្រុងសៀងហៃ បានសាក ល្បងប្រើប្រាស់សារធាតុឈាម (Plasma) យកមកពីមនុស្សដែលជាសះស្បើយពីជំងឺ COVID-19 ទៅព្យាបាលអ្នកជំងឺដែលកំពុង ផ្ទុកមេរោគនេះ។
គ្រូពេទ្យជំនាញជាន់ខ្ពស់ម្នាក់ប្រចាំអង្គការ សុខភាពពិភពលោក (WHO)បាននិយាយថា ការប្រើប្រាស់សារធាតុ ដែលបានមកពីអ្នកជំងឺ ទើបងើបពីឈឺ គឺមានសុពលភាពល្អសម្រាប់ការ ធ្វើតេស្ត ប៉ុន្តែវាមិនទាមទារឱ្យមានពេលវេលា មួយដ៏ត្រឹមត្រូវ ដើម្បីបន្ថែមការជំរុញទៅដល់ ប្រព័ន្ធសាំរបស់អ្នកជំងឺ។

អ្នកជំនាញខាងលើ បានឱ្យដឹងទៀតថា មុន នឹងបូបឈាមពីអ្នកជំងឺ COVID-19 ក៏ត្រូវឆ្លង កាត់ការធ្វើតេស្តរកមេរោគថ្លើមប្រភេទ B ឬ C។ យើងសង្ឃឹមថា វិធីនេះអាចមានប្រសិទ្ធភាព សម្រាប់ព្យាបាលអ្នកជំងឺរបស់យើង។ ទោះជា យ៉ាងណាក្តី រហូតមកដល់ពេលនេះ ពុំទាន់មាន វ៉ាក់សាំងប្រភេទណាមួយ ត្រូវបានគេផ្តល់អាជ្ញាប័ណ្ណ ផ្លូវការសម្រាប់ការព្យាបាលជំងឺនេះនៅឡើយទេ៕