យោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌល ប្រយុទ្ធប្រឆាំង និងគ្រប់គ្រងជំងឺឆ្លងចិន (CCDC) រកឃើញថា ជំងឺ COVID-19 បានវាយប្រហារ ទៅលើមនុស្ស២ប្រភេទ គឺមនុស្សមានវ័យចំណាស់ និងអ្នកដែលកំពុងមានជំងឺស្រាប់។
របាយការណ៍របស់ CCDC ចេញផ្សាយ កាលពីថ្ងៃអង្គារ បានធ្វើការសន្និដ្ឋាន៦ចំណុចសំខាន់ៗ អំពីជំងឺ COVID-19 មានដូចខាងក្រោមនេះ៖

១-៨០,៩ភាគរយនៃជំងឺឆ្លងមានលក្ខណៈ ស្រាល ១៣,៨ភាគរយធ្ងន់ និង៤,៧ភាគរយធ្ងន់ បំផុត។
២-អត្រាស្លាប់ខ្ពស់បំផុត កើតឡើងទៅលើមនុស្ស ដែលមានអាយុ៨០ឆ្នាំឡើងទៅ ស្មើនឹង១៤,៨ ភាគរយ។
៣-សម្រាប់ក្មេងលើសពី៩ឆ្នាំ មិនមានស្លាប់ នៅឡើយទេ ខណៈដែលមនុស្សវ័យត្រឹម៣៩ឆ្នាំ ចុះក្រោម មានអាត្រាស្លាប់ទាបបំផុតត្រឹម០,២ ភាគរយ។
៤-សម្រាប់មនុស្សវ័យ៤០ឆ្នាំ អត្រាស្លាប់ ០,៤ភាគរយ វ័យ៥០ឆ្នាំ អត្រាស្លាប់១,៣ភាគរយ វ័យ៦០ឆ្នាំ អត្រាស្លាប់៣,៦ភាគរយ និងវ័យ៧០ឆ្នាំ អត្រាស្លាប់៨ភាគរយ។
៥-អំពីភេទ បុរសស្លាប់ច្រើនជាងស្ត្រី(បុរស ២,៨ភគរយ ស្ត្រី១,៧ភាគរយ)។
៦-អ្នកជំងឺដែលមានហានិភ័យខ្ពស់ឆ្លង COVID-19 គឺកើតទៅលើមនុស្សដែលមាន ជំងឺសរសៃឈាមបេះដូង មានអត្រាខ្ពស់បំផុត បន្ទាប់មកជំងឺទឹកនោមផ្អែមឈរលំដាប់លេខ២ ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺលើសឈាម៕