ប្រទេសថៃ៖ រសៀលថ្ងៃអង្គារ វេលាម៉ោង ៣និង១៥នាទីរសៀល​ថ្ងៃទី១៨ មាន​ហេតុការណ៍​បាញ់ប្រហារ​មួយ​បាន​កើត​ឡើង​ក្នុង​ផ្សារ​ទំនើប​មួយ​ក្នុង​ប្រទេស​ថៃ ដែល​បណ្ដាល​ឲ្យ​ស្ត្រីម្នាក់​បាន​ស្លាប់​ភ្លាម​ៗ និង​ម្នាក់​ទៀត​រង​របួស។ នេះ​បើតាម​ការ​ផ្សាយរបស់​សារព័ត៌មាន​ Thairath។

យោងតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងនៅមុខគ្លីនិកកែសម្ផស្សមួយនៅក្នុងផ្សារទំនើប Century Movies Plaza ដែលស្ថិតនៅជិតវិមាន Victory Monument និងនៅមិនឆ្ងាយពីតំបន់ទិញទំនិញរបស់ភ្ញៀវទេសចរនៅ Soi Rangnam នោះឡើយ។

ខណៈពេលនេះ ប៉ូលីសបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ថាជាបុគ្គលិកគ្លីនិកនោះតែម្ដង ហើយចំនែកជនល្មើសបានបាញ់យ៉ាងតិចចំនួន ៧ គ្រាប់ ហើយនៅពេលនេះមិនទាន់មានរបាយការណ៍អំពីអត្តសញ្ញាណរបស់ជនល្មើស ខណៈប៉ូលិស​មិន​ទាន់ចាប់បានជនល្មើស​នៅ​ឡើយ ៕

ยิงกันอีกแล้วที่ century 21 โอ๊ยอะไรกันนี่ pic.twitter.com/xcnSl2N980— นอมอสตอรี่📕 (@NummarAlisa) February 18, 2020

ប្រភព៖ Thairath