ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុនសែន បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលធ្វើឡើងនៅវិមានសន្តិភាព។ នៅក្នុងកិច្ចប្រជុំនោះសម្ដេច បានបញ្ជាឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបិទការLiveលក់ផលិតផលតាមអនឡាញដែលបញ្ចេញអស់កេរ្តិ៍ខ្មាស​ស្ត្រី។

ក្រោយពីសម្ដេច បានប្រកាសឲ្យមានចំនាត់ការបែបនេះហើយសង្កេតឃើញថាមានមហាជនជាច្រើនបានអបអរសាទរគាំទ្រនូវការធ្វើបែបនេះ ជាហេតុធ្វើឲ្យអ្នកលក់ផលិតផលដែលតែងតែបង្ហាញភាពសិចស៊ីនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការព្រួយបារម្ភជាខ្លាំង។

ជាក់ស្ដែងនាង Thai SreyNeang ដែលជាអ្នកលក់រ៉ូប អាវក្នុងនារី ដែលតែងតែស្លៀកពាក់សិចស៊ីខើចលើខ្លីក្រោម បញ្ចេញកេរ្ដិ៌ភេទបានសំណូមពរដល់សម្ដេចឲ្យជួយសេងរ៉ូបរបស់នាង។ នាង Thai SreyNeang​ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីប៉ុន្មានម៉ោងមុននេះថា « ឈឺក្បាលណាស់ចង់ផឹកកាត់សាញ តែមានតាគោកខ្វះទឹក គិតមិចឥលូវ ស្តាប់ប្រសាសន៏សម្តេចហេីយ ចង់ខ្យល់ មេីលទៅ ត្រូវដូរមុខរបរទៀតហេីយខ្ញុំ សម្តេចអេីយសម្តេច ជួយសេងរ៉ូបខ្ញុំខ្លះទៅ យកទៅទុកក៏បានដែរ បេីសល់ច្រេីនម្លឹងៗ បានលុយឯណាសងគេ លោកអេីយលោក ឆ្កួ តងា ប់ឥលូវហេីយខ្ញុំ ពេលនេះមានតែស្រាទេ ដែលយល់ចិត្តខ្ញុំ » ៕​