ប្រទេសចិន៖ ធនាគារកណ្ដាលចិន នឹងបំផ្លាញរាល់ក្រដាសប្រាក់ ដែលប្រមូលដោយមន្ទីរពេទ្យ ផ្សារត្រី និងឡានក្រុង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស covid-19 ដែលបានសម្លាប់មនុស្សជិត២ពាក់នាក់ នៅទូទាំងពិភពលោក។
កាសែតហិរញ្ញវត្ថុ Caixin បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ថា មន្ត្រីនៅសាខាធនាគារប្រជាជនចិន (PBOC) នៅភាគខាងត្បូងទីក្រុង បានបញ្ជាទិញរាល់ក្រដាសប្រាក់ដែលទទួលបានពីផ្នែកណាមួយដែលមានការប៉ះពាល់ខ្ពស់ទៅនឹងមេរោគឆ្លង ត្រូវបានដកចេញសម្រាប់បំផ្លាញចោល ដើម្បីជួយទប់ស្កាត់មេរោគទាំងអស់គ្នា ។

លោក Fan Yifei ជាអភិបាលរងនៃធនាគារកណ្ដាល បានបញ្ជាក់ថា ក្រដាសប្រាក់ថ្មីចំនួន ៦០០ ពាន់លានយ័ន (៨៥ ពាន់លានដុល្លារ) ត្រូវបានចែកចាយពាសពេញប្រទេស ចាប់តាំងពីថ្ងៃទី១៧ ខែមករា រាប់បញ្ចូលទាំងក្រដាសប្រាក់ចំនួន៤ពាន់លានយ័ន (៥៧២ លានដុល្លារ) ដែលបានផ្ញើទៅវូហាន ដែលជាចំណុចកណ្ដាលនៃការផ្ទុះឡើងវីរុសកូរ៉ូណា មុនបុណ្យចូលឆ្នាំថ្មី។ ធនាគារកណ្ដាល នឹងប្រើកាំរស្មីអ៊ុលត្រាវីយូ ដើម្បីបំម្លែងសាច់ប្រាក់ហើយរក្សាទុករូបិយប័ណ្ណអស់រយៈពេលជាង១៤ថ្ងៃ មុននឹងដាក់ចរាចរណ៍ឲ្យប្រើប្រាស់បានវិញ។

ប្រភពដដែលបន្តថា ក្រដាសប្រាក់ថ្មីជិត ៣ ពាន់លានយ័នត្រូវបានបញ្ចូលទៅក្នុងខេត្តក្វាងទុង ភាគខាងត្បូងប្រទេស ដោយមិនរាប់បញ្ចូលទីក្រុងសិនជិនចន្លោះពីថ្ងៃទី ៣ និង ១៣ ខែកុម្ភៈ។ ឧស្សាហកម្មធនាគារបានពង្រីកសាច់ប្រាក់ ២៧០ លានយ័ន (៣៨៦ លានដុល្លារ) តាមរយៈប្រតិបត្តិការចំនួន ១២៤៩ ដល់ទីភ្នាក់ងាររដ្ឋាភិបាលការការពារនិងការរាលដាលនៃសហគ្រាសដែលពាក់ព័ន្ធនិងអង្គភាពជួរមុខផ្សេងទៀត។ ការដកសាច់ប្រាក់មានចំនួន ៨០០ លានយ័នតាមរយៈប្រតិបត្តិការចំនួន ៦១៨៦ ។ ធនាគារកណ្ដាលប្រមូលនិងបំផ្លាញកាក់និងក្រដាសប្រាក់ចាស់ៗជាថ្នូរនឹងប្រាក់ថ្មី។ នេះមិនប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រាក់ទេ ហើយត្រូវបានធ្វើដើម្បីរក្សាបរិមាណរូបិយប័ណ្ណដែលអាចប្រើបាន។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកុម្ភៈ នេះ ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកកើនដល់១ ៨៧៣នាក់ ខ និងអ្នកឆ្លងកើនដល់៧៣ ៤២៩នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning POst។
បើតាមបច្ចុប្បន្នភាពនៃទិន្នន័យរបស់គណៈកម្មាធិការសុខាភិបាលជាតិចិន បានបញ្ជាក់ថា អ្នកជំងឺជាង១០ ០០០នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងប្រមាណជាង១០ ០០០នាក់ផ្សេងទៀត បានសះស្បើយ ហើយបានចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញហើយ៕