រាជធានីភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួន៦ដែលមានទុកវិនិយោគជាង៧០លានដុល្លារ ។

គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ CDCចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះបានឲ្យដឹងថា ក្រុមហ៊ុនទាំង៦នោះរួមមានដូចខាងក្រោម៖

១- “Kaining Metal Product (Cambodia) Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:បរិក្ខារលម្អ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, មានទីតាំងវិនិយោគស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ស ខេត្តស្វាយរៀង ,មានទុនវិនិយោគប្រមាណ ៨,៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៤០កន្លែង។

២- “Hong Yao Cable & Wire (Cambodia) Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ និងខ្សែកាប, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ស ខេត្តស្វាយរៀង ,មានទុនវិនិយោគប្រមាណ ៥,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។

៣- “Run Yang & Run Jie (Cambodia) Logistic Safety Equipment Manufacturing Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:បរិក្ខារលើកដាក់ទំនិញ (ខ្សែទំពក់, ខ្សែក្រវាត់សុវត្ថិភាព, ទំពក់ និងកំណល់ធ្វើពីជ័រ), មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ,មានទុនវិនិយោគចំនួន ៩,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

៤- “Cambodian Saiban Wood Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌានចេជាងហ្គ័រជី ខេត្តព្រះសីហនុ ,មានទុនវិនិយោគប្រមាណ ១,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨៥កន្លែង។

៥- “Ultraspower Technology Battery Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតអាគុយស្ងួត, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាល់ត្រាផៅវ័រ ថេកណឡជី ខេត្តកំពង់ស្ពឺ,មានទុនវិនិយោគប្រមាណ ២១,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦០០កន្លែង។

៦- “Zhong Yongxin (Cambodia) Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំអាគុយស្ងួត (បន្ទះលោហ:សំណ និងបន្ទះជ័រ),មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស អាល់ត្រាផៅវ័រ ថេកណឡជី ខេត្តកំពង់ស្ពឺ,មានទុនវិនិយោគប្រមាណ ២៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង៕