រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ នៅមុននេះបន្តិច ប្រជាពលរដ្ឋបានប្រទះឃើញសាកសពនារីម្នាក់ មានអាយុប្រហែល៣០ឆ្នាំ នៅកណ្តាលវាលស្រែក្នុងភូមិបាគូ សង្កាត់/ខណ្ឌដង្កោ ។

សពនារីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយពេលនេះ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យសពនារីរងគ្រោះ ដើម្បីកំណត់អត្តសញ្ញាណ និងមូលហេតុនៃការស្លាប់របស់នារីរងគ្រោះ។
សម្រាប់ព័ត៌មានលម្អិតយ៉ាងណា « KBN» នឹងផ្សាយនៅពេលក្រោយបន្តទៀត ៕