រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ឮចរាចរណ៍នៅ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បណ្តាលឲ្យមនុស្សស្លាប់៥នាក់ (ស្រី២នាក់) និងបង្កឲ្យរងរបួសធ្ងន់៣នាក់ និងរបួសស្រាល១នាក់ ។

តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បាន បញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៩នាក់ នៅថ្ងៃទី១៧ ខែកុម្ភៈ គឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិចចំនួន៦លើក៕