រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០​ នេះបានចេញសេចក្ដីជូនដំណឹងស្ដីពីអាកាសធាតុកម្ពុជា ពីថ្ងៃទី១៨ ដល់ ២៤ ខែកុម្ភៈ។

ក្រសួងបានឱ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាបន្តបន្ទាប់សង្កេតឃើញថាឥទ្ធិពលខ្សោយនៃជ្រលងសម្ពាធខ្ពស់ គ្របដណ្តប់លើកម្ពុជា។

ស្ថានភាពបែបនេះធ្វើឱ្យ៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមាមានពី ២២-២៥អង្សារសេ និងសីតុណ្ហភាព អតិបរមា មានពី ៣២-៣៤អង្សារសេ។

ដោយឡែកតំបន់ វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦អង្សារសេ និងសីតុណ្ហភាពអតិបរមាមានពី ៣៣-៣៥អង្សារសេ។

ចំពោះតំបន់មាត់សមុទ្រវិញសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សារសេ និងសីតុណ្ហភាពអតិបរមាមានពី ៣១-៣៣អង្សារសេ ហើយផ្នែកខ្លះនៃតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងខ្សោយផងដែរ៕