ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស-គរុនិស្សិត នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី​ បានឆ្លើយតប​ទៅ​នឹង​ការ​សម្រេច​របស់​គណៈ​កម្មការអឺរ៉ុប​លើ​សម្រេចផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ​ខ្លះ នូវ​ទំនិញ​កម្ពុជា​ក្នុងទីផ្សាអឺរ៉ុប ថា «ឲ្យ​ក៏យក មិនឲ្យក៏ហី!»។

សម្ដេចបានគូសបញ្ជាក់ថា ការ​កាត់ EBA គឺជាសិទ្ធិសម្រេច​របស់អឺរ៉ុប ប៉ុន្តែ​ពួក​គេ​ក៏​ត្រូវ​គោរព​សិទ្ធិស​ម្រេច​ផ្សេង​ៗ​របស់កម្ពុជាផងដែរ។ សម្ដេចនិយាយ​បែបកំប្លែងថា កម្ពុជា​នឹង​ថ្លែងការណ៍តបរឿង EBA នៅ​ថ្ងៃទី​៣០ ខែកុម្ភៈ ៕