ប្រទេសថៃ៖ ស្រ្តីជាបុគ្គលិកក្រសួងសុខាភិបាលប្រទេសថៃម្នាក់ ត្រូវបានគេពិនិត្យរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា (covid-19) ដែលបានឆ្លងពីអ្នកជំងឺ ដោយសារតែបុគ្គលិកពេទ្យរូបនេះ មិនបានពាក់ម៉ាស់ការពារ ពេលព្យាបាលអ្នកជំងឺ។ នេះបើតាមការចេញផ្សាយ Bangkok Post កាលពីថ្ងៃសុក្រ ។

លោក Suwanchai Wattanayingcharoenchai អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា បុគ្គលិកពេទ្យដែលឆ្លងវីរុសកូរ៉ូណាពីអ្នកជំងឺនេះ មានអាយុ៣៥ឆ្នាំ ដែលជាបុគ្គលិកពេទ្យ ។ ស្រ្តីបុគ្គលិកពេទ្យនេះ បានឆ្លងវីរុសកូរ៉ូណា ដោយសារតែគាត់មិនបានពាក់ម៉ាសការពារ ពេលកំពុងព្យាបាលអ្នកជំងឺ ។

លោក Suwanchai Wattanayingcharoenchai បញ្ជាក់ថា ស្ត្រីបុគ្គលិកពេទ្យរូបនេះ ធ្វើការនៅមន្ទីរពេទ្យឯកជនមួយកន្លែង ។ ពេលនេះ ស្រ្តីខាងលើត្រូវបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យជំនាញយ៉ាងយកចិត្តទុកដាក់៕