រាជធានីភ្នំពេញ៖ នៅសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ត្រីម្នាក់ដែលបើកបរម៉ូតូគ្មានស្លាកលេខ ល្មើសគំនូសសញ្ញាចរាចរណ៍ លុះពេលកម្លាំងសមត្ថកិច្ចចរាចរណ៍ធ្វើការចាប់ឃាត់ផាកពិន័យ ដែលជាហេតុធ្វើឲ្យផ្ទុះជម្លោះ រហូតមានការវាយប្រតាយប្រតប់ជាមួយប៉ូលិសចរាចរនោះ បានចេញមុខទទួលសារភាពកំហុស និងធ្វើការសុំទោសជាសាធារណៈ។

សូមបញ្ជាក់ថា កាលពីម្សិលមិញ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងឈប់លើសគំនូសចរាចរណ៍ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ដើម្បីផាកពិន័យ តែបែរជាស្ត្រីខាងលើវាយសមត្ថកិច្ច បណ្ដាលឲ្យរងរបួសស្រាល។ ហេតុការណ៍មួយនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចស្តុបដេអិន ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។


ប្រភពព័ត៌មានពីស្ត្រីដែលជាអ្នកបោះសំអាតផ្លូវដែលនៅកន្លែងទីតាំងកើតហេតុបានប្រាប់ដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក Click ពណ៌ស មិនមានស្លាកលេខ បានជិះឈប់នៅលើគំនូសស្លាកសញ្ញាចរាចរណ៍ថ្មើជើងរបស់អ្នកឆ្លងកាត់ផ្លូវ ខណៈពេលនោះ ស្រាប់តែសមត្ថកិច្ចជំនាញចរាចរណ៍ដែលឈរជើងនៅគោលដៅទីនោះ បានហៅស្ត្រីខាងលើ ដើម្បីធ្វើការផាកពិន័យ ក៏មានការឈ្លោះប្រកែកគ្នាជាខ្លាំង រួចមកស្ត្រីខាងលើបានដកទូរស័ព្ទមកថតសមត្ថកិច្ច។ ភ្លាមៗនោះ សមត្ថកិច្ចក៏បានដកទូរស័ព្ទមកថតស្ត្រីខាងលើវិញផងដែរ។ ខណៈពេលនោះ ស្រាប់តែស្ត្រីខាងលើបានប្រតាយប្រតប់ជាមួយសមត្ថកិច្ច ដើម្បីយកទូរស័ព្ទដែលសមត្ថកិច្ចថតគាត់នោះ។

ក្រោយមក ស្ត្រីខាងលើ និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់ទីស្នាក់ការចរាចរណ៍ជើងគោក នៅខាងក្រោយព្រះបរមរាជវាំង ដើម្បីធ្វើការផាកពិន័យតាមផ្លូវច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះករណីដែលវាយសមត្ថកិច្ចនោះ គឺមិនមានការបឹ្តងនោះឡើយ។ សូមចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ៕

សូមប្រិយមិត្តទស្សនាវីដេអូរបស់ស្រី្តជាម្ចាស់ម៉ូតូសុំទោសដូចខាងក្រោម៖

នៅសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់អោយដឹងថា ស្ត្រីម្នាក់ដែលបេីកបរម៉ូតូគ្មានស្លាកលេខ ល្មេីសគំនូសសញ្ញាចរាចរណ៍ ហេីយវាយមកលេីសមត្ថកិច្ច ពេលនេះគាត់បានទទួលសារភាពកំហុស និងធ្វេីការសុំទោសជាសាធារណ:នូវការបេីកបរល្មេីសគំនូសចរាចរណ៍ និងកំហុសរបស់គាត់ដែលបានធ្វេីមកលេីសមត្ថកិច្ច ។ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងឈប់លើសគំនូសចរាចរណ៍ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ដើម្បីផាកពិន័យតែបែរជាស្ត្រីខាងលើវាយសមត្ថកិច្ចបណ្ដាលឲ្យរងរបួសស្រាល។ ហេតុការណ៍​មួយនេះបានបង្កឲ្យមានការភ្ញាក់ផ្អេីលជាខ្លាំងកាលពីវេលាម៉ោង​ ២និង១០នាទីរសៀល​ ថ្ងៃទី១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ដែលស្ថិតនៅចំណុចស្តុបដេអិន​ ក្នុងសង្កាត់ផ្សារដេប៉ូ៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។ យោងតាមប្រភពព័ត៌មានពីស្ត្រីដែលជាអ្នកបោះសំអាតផ្លូវដែលនៅកន្លែងទីតាំងកើតហេតុបានប្រាប់ដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញស្ត្រីម្នាក់ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ Click ពណ៌ស​ មិនមានស្លាកលេខ​ បានជិះឈប់នៅលើគំនូសស្លាកសញ្ញាចរាចរណ៍ថ្មើរជើងរបស់អ្នកឆ្លងកាត់ផ្លូវ​ ខណៈពេលនោះ​ ស្រាប់តែសមត្ថកិច្ចជំនាញចរាចរណ៍ដែលឈរជេីងនៅគោលដៅទីនោះ​ បានហៅ​ ស្ត្រីខាងលេី​ ដើម្បីធ្វើការផាកពិន័យ​ ក៏មានការឈ្លោះប្រកែកគ្នា​ជាខ្លាំង​ រួចមក​ ស្ត្រីខាងលេីបានដកទូរស័ព្ទមកថតសមត្ថកិច្ច​ ភ្លាមៗនោះ​ សមត្ថកិច្ចក៏បានដកទូរស័ព្ទមកថតស្ត្រីខាងលេីវិញផងដែរ។ ខណៈពេលនោះ​ ស្រាប់តែស្ត្រីខាងលេីបានប្រតាយប្រតប់ជាមួយសមត្ថកិច្ច​ ដេីម្បីយកទូរស័ព្ទដែលសមត្ថកិច្ចថតគាត់​នោះ។ បច្ចុប្បន្នស្ត្រីខាងលេី​ និងម៉ូតូ​ ត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បញ្ជូនទៅកាន់ទីស្នាក់ការចរាចរណ៍ជេីងគោក​ នៅខាងក្រោយព្រះបរមរាជវាំង​ ដេីម្បីធ្វេីការផាកពិន័យតាមផ្លូវច្បាប់។ ចំពោះករណីដែលវាយសមត្ថកិច្ចនោះ​ គឺមិនមានការបឹ្តងនោះឡេីយ៕សូមចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ។

Posted by ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ on Monday, 17 February 2020