យោងតាមប្រភពព័ត៌មាAFPចេញផ្សាយកាលពីថ្ងៃចន្ទទី ១៧កុម្ភៈ ២០២០ បានឲ្យដឹងថា ខ្សែប្រយុទ្ធតម្លៃថ្លៃជាងគេប៉ផុត លើ Nymarនឹងព្យាយាមកាន់ឈើច្រតចូលសមរភូមិវាលស្មៅជួយក្លឹបរបស់ខ្លួន​​ PARIS SG ​ដើម្បីវាយលុកបន្ទាយទ័ពដ៏រឹងមាំរបស់ក្លឹបបាល់ទាត់អាល្លឺម៉ង់ DORTMUND នៅរាត្រីថ្ងៃអង្គារនេះ ក្នុងការប្រកួតពានរង្វាន់យូហ្វាឆេមពានលីកវគ្គ១៦ក្រុម ជើងទី១។
វីរបុរសប្រេស៊ីលខកខាន៤ប្រកួតចុងក្រោយនេះនៅក្នុងលីកដោយសារបួសឆ្អឹងជំនី។កាលពីរដូវកាលឆ្នាំទៅមិញកីឡាកររូបនេះខកខានប្រកួតក្នុងវគ្កនេះដែរ។

លោកTuchelគ្រូបង្វឹកក្លឹបParis SG បានអះអាងថា​Nymar ពិតជាអាចចូលលេងបានមែនសម្រាប់ជំនួបជាមួយDORTMUND។​លោកបានបន្តទៀតថាគាត់ពិតជាអាចជួយខ្ញុំបានមែន។​អរគុណណាស់Nymar ដែលជាសះស្បើយទាន់ការប្រកួតដ៏សំខាន់នេះ។ទោះជាយ៉ាងណាក្តីមានមតិមួយចំនួនលើកឡើងថានេះគ្រាន់តែជាយុទ្ធសាស្ត្រគោះទឺកបង្អើលត្រីតែប៉ុណ្នៅះ៕