យោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរីបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រចេញផ្សាយកាលពីថ្ងៃចន្ទទី១៧កុម្ភៈ ឆ្នាំ២០២០ ថាអ្នកជំងឺcovid-19 ចំនួន៥នាក់បន្ថែមទៀតបានជាសះស្បើយចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ។គិតមកទល់ពេលនេះប្រទេសសិង្ហបុរីព្យាបាលអ្នកជំងឺcovid-19បានជាសះស្បើយចំនួន២៤នាក់ក្នុងចំណោមអ្នកឆ្លងទាំងអស់៧៧នាក់។

ជាមួយគ្នានេះដែរនៅថ្ងៃចន្ទ ក្រសួងសុខាភិបាលក៏បានរកឃើញអ្នកផ្ទុកមេរោគថ្មី២នាក់បន្ថែមទៀត។
គួររំលឹកថារហូតមកទល់ពេលនេះ ទូទាំងពិភពលោកមានអ្នកស្លាប់កើនដល់១៧៧៥និងឆ្លងមេរោគ៧១៣៣៤នាក់៕