ខេត្តកំពង់ឆ្នាំង៖ រថយន្តម៉ាកហាយឡិនឌ័រ មួយគ្រឿងបើកលឿនពេក ដល់ផ្លូវកោងបួងចង្កូតមកវិញមិនទាន់ បណ្ដាលឲ្យធ្លាក់ផ្លូវ ក្រឡាប់និងផ្ទុះឆេះសល់តែគ្រោងឆ្អឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ នេះ ស្ថិតភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ។
រថយន្តដែលឆេះនោះម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BB-4707 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំង ធ្វើការត្រួតពិនិត្យឃើញថា មុនពេលកើតហេតុ រថយន្តបើកបរក្នុងល្បឿនលឿន ខណ:មកដល់ចំណុចផ្លូវកោង បត់មិនទាន់ក៏ធ្លាក់ចុះចូលទៅព្រៃប៉ះនឹងថ្មបាយក្រៀមធំៗ បណ្ដាលឲ្យបែកជាំផ្កាភ្លើង ឆាបឆេះតែម្តង។ តែសំណាងល្អ អ្នកបើកបរបានស្ទុះបើកទ្វារចេញមកក្រៅរួច ហើយបានឡើងជិះរថយន្តឈ្នួលចេញទៅបាត់ដោយមិនខ្វល់នឹងរថយន្តរបស់ខ្លួនដែលកំពុងឆាបឆេះនោះឡើយ រកតែសមត្ថកិច្ចសួរនាំបន្ដិច ក៏មិនបានផង។

ក្រោយពីបាញ់ទឹកពន្លត់មក កម្លាំងជំនាញបានស្ទូចរថយន្តខាងលើយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីទុកប្រគល់ជូនទៅម្ចាស់វិញដែរ តែមិនដឹងថាម្ចាស់រថយន្តនោះមកទទួលយកវិញ ឬយ៉ាងណានោះទេ ៕