ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុនសែន បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលធ្វើឡើងនៅវិមានសន្តិភាព។ នៅក្នុងកិច្ចប្រជុំនោះសម្ដេច បានបញ្ជាឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបិទការLiveលក់ផលិតផលតាមអនឡាញដែលបញ្ចេញអស់កេរ្តិ៍ខ្មាស​ស្ត្រី។

យោងតាមប្រភពព័ត៌មានគណនីហ្វេសប៊ុករបស់អ្នកស្រី Meardey Koch បានសរសេររៀបរាប់ថា  “ការ Live លក់ផលិតផលតាមអនឡាញ បញ្ចេញអស់កេរ្តិ៍ខ្មាស​ស្ត្រី ក្រសួងប្រៃសណីយ៏ត្រូវបិទ ព្រោះវានាំទៅដល់ការចាប់រំលោភ បំពានផ្លូវភេទ លើស្ត្រី ក្នុងសង្គម បច្ចុប្បន្ន ប្រសាសន៏សម្តេចតេជោ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី 17/02/2020″ ៕