ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍បរទេស១គ្រឿងឈ្មោះ MS World Dream សញ្ជាតិ Bahamas បានឈប់សំចតនៅក្នុងសមុទ្រខាងមុខកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

មន្ត្រីសមត្ថកិច្ចនៅកំពង់ផែព្រះសីហនុ បានឲ្យដឹងថា នៅលើនាវានេះ មិនមានអ្នកទេសចរណ៍ទេ មានតែកងនាវិកចំនួន៣៦នាក់ប៉ុណ្ណោះ តែយ៉ាងណា អាជ្ញាធរមិនទាន់អនុញ្ញាតអោយចូលចតនៅចំណតកំពង់ផែនៅឡើយ រង់ចាំរហូតដល់ក្រុមគ្រូពេទ្យកម្ពុជា យកសំណាកពីកងនាវិកទាំង៣៦នាក់ ទៅពិនិត្យផ្ទៀងផ្ទាត់នៅវិទ្យាស្ថានប៉ាស្ទរ័ រកមេរោគCovid-19 ជាមុនសិន។ ប្រសិនបើការវិភាគតាមវេជ្ជសាស្ត្រជាក់លាក់ បញ្ជាក់ថាអវិជ្ជមាន គ្មានផ្ទុកវីរុសខូវីដ ទើបអាជ្ញាធរអនុញ្ញាតអោយចូលចតដល់ចំណតកំពង់ផែ៕

(ប្រភពពី Huy Bunleng News)