ភ្នំពេញ៖ មិនចេះតែរកបានងាយឯណា៥០លានរៀលសម្រាប់មនុស្សទូទៅ ប៉ុន្តែសម្រាប់លោកស្រី សែម ស្រស់ រស់នៅឃុំ​សំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម អាចរកបានក្រោយគាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ១កំប៉ុងដោយងាយស្រួល។

លោកស្រីរៀបរាប់ថា៖ «កាលពីថ្ងៃទី​២៨ មករា ម៉ោងប្រហែល​៦​ល្ងាច ខ្ញុំគាស់វើក WURKZ ឆាច់​មកគេដាក់ថា​៥០លានរៀល។ ពេល​នោះ ខ្ញុំឡើងទន់ដៃទន់ជើង អស់កម្លាំងរលីង តែមានកម្លាំងស្រែកថា ខ្ញុំត្រូវ​៥០លានហើយ។ ស្រាប់តែអ្នកជិតខាងគេនាំគ្នារត់ស្រមករកខ្ញុំឡើងអ៊ូអែពេញផ្ទះដូចគេហែ​កឋិន ព្រោះមិនធ្លាប់បានឃើញអ្នកឈ្នះរង្វាន់ធំបែបនេះនៅស្រុកខ្ញុំ»។

បើតាមអ្នកម្តាយកូនបីរូបនេះបានប្រាប់ថា គាត់នឹងយកលុយ​៥០លានរៀលនេះ ទីមួយយកទៅសងបងប្អូនថ្លៃខ្ចីទិញម៉ូតូឱ្យកូនកាលពី២ខែមុន ហើយសស់ប៉ុន្មាននឹងយកទៅធ្វើផ្ទះលើដីដែលម្តាយរបស់​អ្នក​ស្រីចែកឱ្យ ព្រោះរាល់ថ្ងៃ​អ្នក​ស្រី និងកូនៗស្នាក់នៅជាមួយម្តាយ មិនទាន់មានលទ្ធភាពសង់ផ្ទះមួយដោយឡែកនៅឡើយទេ៕