ប្រទេសជប៉ុន៖ យោងតាមរបាយការណ៍របស់សារព័ត៌មាន Japan times បានសរសេរផ្សាយថា អាជ្ញាធរជប៉ុនបានបញ្ជាក់ពីចំនួនអ្នកជំងឺវីរុសកូរ៉ូណា ឬ កូដវីដ១៩ នៅលើនាវាទេសចរណ៍ឈ្មោះ ដាយមិន ព្រីនសេស (Diamond Princess) ដែលបានចូលថតនៅក្នុងកំពង់ផែយ៉ូកូហាម៉ា (Yokohama) នោះ ត្រូវបានគេពិនិត្យឃើញកើនឡើងដល់ ២៨៥នាក់ហើយ ក្រោយពីអ្នកឆ្លងថ្មីៗចំនួន៦៧នាក់ទៀត ត្រូវបានពិនិត្យឃើញ។ ព័ត៌មាននេះត្រូវបានUpdate នាល្ងាចថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។

ចំណែកឯសហរដ្ឋអាមេរិកឯណោះវិញ ក៏បានប្រកាសផងដែរថា ខ្លួនកំពុងបញ្ជូនយន្តហោះពិសេសមកកាន់ប្រទេសជប៉ុន ដើម្បីដឹកជញ្ជូនពលរដ្ឋពីកប៉ាល់ Diamond Princess ត្រឡប់ទៅវិញ។ ស្ថានទូតអាមេរិកប្រចាំទីក្រុង តូក្យូ បានប្រកាសឲ្យដឹងថា ការបញ្ជូនយន្តហោះមកនេះគឺជាភាពទទួលខុសត្រូវចំពោះ ពលរដ្ឋអាមេរិកដែលកំពុងប្រឈមមុខបញ្ហា និងជាការសម្រាលបន្ទុកដល់ វិស័យសុខាភិបាលរបស់ជប៉ុនផងដែរ។

ទោះជាយ៉ាងណា គេនៅចាំបានថា កប៉ាល់ Diamond Princess មានផ្ទុកមនុស្សចំរុះជាតិសាសន៍សរុប ៣,៧០០នាក់ ដោយគិតទាំងក្រុមបុគ្គលិក ដែលបម្រើការងារនៅលើនោះផងដែរ។ ដោយឡែកជនជាតិអាមេរិក ដែលស្ថិតនៅលើកប៉ាល់ Diamond Princess ត្រូវបានគេះអាងថា មានខ្ទង់៣៨០នាក់ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា តើមានជនជាតិអាមេរិកបានឆ្លងវីរុស COVID-19 ដែរ ឬក៏អត់នោះឡើយ៕