A doctor checks the conditions of a patient in Jinyintan Hospital, designated for critical COVID-19 patients, in Wuhan in central China's Hubei province Thursday, Feb. 13, 2020. China on Thursday reported 254 new deaths and a spike in virus cases of 15,152, after the hardest-hit province of Hubei applied a new classification system that broadens the scope of diagnoses for the outbreak, which has spread to more than 20 countries. (Chinatopix Via AP)

យោងតាមគណៈកម្មការសុខភាពជាតិចិន បានប្រាប់រ៉យទ័ ឲ្យដឹងថា គិតមកត្រឹមវេលាម៉ោង៥ ល្ងាចថ្ងៃសៅរ៍ទី ១៥ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺផ្លូវដង្ហើមប្រភេទថ្មី COVID-19 បានសម្លាប់មនុស្សសរុបចំនួន១៥២២នាក់ និងអ្នកផ្ទុកមេរោគមានចំនួន ៦៦៨៦៤នាក់ក្នុងចំណោមប្រទេសចំនួន២៨ទូទាំងពិភពលោកដែលឆ្លងមេរោគនេះ។ អ្នកស្លាប់ថ្មីកាលពីថ្ងៃសៅរ៍នេះមានចំនួន ១៣៩ នាក់ ជាពិសេសខេត្តហ៊ូបេ។

បើគិតតែនៅក្នុងប្រទេសចិនមានអ្នកស្លាប់ចំនួន១៥១៩ នាក់ និងផ្ទុកមេរោគ៦៦២៧១ នាក់ ។ក្រៅពីប្រទេសចិន មានអ្នកស្លាប់បី នាក់ផ្សេងទៀតនៅហុងកុងម្នាក់ ហ្វីលីពីនម្នាក់ និងជប៉ុនម្នាក់។ ក្រៅពីជនជាតិចិន ក៏មានជនជាតិអាមេរិកនិងជប៉ុន ដែលរស់នៅខេត្តវូហាន ស្លាប់ផងដែរ។

ចាប់តាំងពីជំងឺនេះកើតឡើងកាលពីថ្ងៃទី៣១ខែ ធ្នូ ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់មិនមានការថយចុះនោះទេ ផ្ទុយទៅវិញមានតែកើនឡើងជារៀងរាល់ថ្ងៃ៕